រិទ្ធី

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី០៩ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់មណ្ឌលខេត្តដទៃទៀត ប្រកាសពីព្រឹកមិញនេះ។

អ្វីដែលល្បីល្បាញសម្រាប់លទ្ធផលសញ្ញាបត្រមធ្យមសិក្សទុតិយភូមិគឺ យុវសិស្ស ឆាយ លីអាន ម្ចាស់មេដាយមាស គណិតវិទ្យា ២០១៨ តែមុខវិជ្ជាគណិតវិទ្យា ទទួលបាននិទ្ទេស F។ ឆាយ លីអាន ជាសិស្សប្រឡងនៅមណ្ឌល​ វិទ្យាល័ មកជ កំពតក្រុង ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស D។

គួររំលឹកថា ប្អូនប្រុស ឆាយ លីអាន គឺជាបេក្ខជនសិស្សពូកែគណិតវិទ្យា ទាំងក្នុងប្រទេស និងឆាកអន្ដរជាតិ និងទទួលបានមេដាស និងមេដាយផ្សេងៗទៀត។ តែគួរឱ្យហួសចិត្តនោះគឹ បែជាលទ្ធផលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស F លើមុខវិជ្ជា គណិតវិទ្យា ទៅវិញ ជារឿងដែលនឹកស្មានមិនដល់។ នេះបើយោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកឈ្មោះរៀនគណិតវិទ្យាតាមអ៊ីនធើណេត។

ប្អូនប្រុស បានស្នើ និងអំពាវនាវសុំឱ្យមានការសើរើឡើងវិញ នូវកិច្ចការរបស់គាត់ ដែលហាក់មិនសាកសមជាមួយនឹងការខិតខំរបស់ខ្លួនឡើយ ។ MoEYS Cambodia សូមបើកការស៊ើបអង្កេតឡើងវិញ លើមុខវិជ្ជាគណិត!

សូមបញ្ជាក់ថាលទ្ធផល​បេក្ខជន​សរុប​តាម​និទ្ទេស​ នា​សម័យ​ប្រឡង ២០ សីហា ២០១៨គឺ បេក្ខជន និទ្ទេស​ A ២៩០ នាក់
បេក្ខជន និទ្ទេស​ B ១​ ៥៣២ នាក់

បេក្ខជន និទ្ទេស​ C ៤ ៦៣១ នាក់

បេក្ខជន និទ្ទេស​ D ១៣ ៩៩៩ នាក់

បេក្ខជន និទ្ទេស​ E ៥៤ ៦០៧ នាក់ បេក្ខជនប្រឡង​ជាប់ទូទាំង​ប្រទេស​​មាន​ចំនូន ៧៥ ០៥៩ នាក់ ស្មើ៦៦.២១%​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor