header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើមិនមានការ​ប្រែប្រួលនោះទេ តំណែងស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្ដូរចេញ នៅថ្ងៃទី១១ ខែកញ្ញាស្អែកនេះហើយ។

ពិធីប្រកាសចូលកាន់តំណែងជាស្នងការរាជធានីភ្នំពេញ​ថ្មីនេះ ធ្វើឡើងនៅម៉ោង៣រសៀលថ្ងៃទី១១ ខែកញ្ញាស្អែកនេះ នៅសាលប្រជុំស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ខណ្ឌឫ​ស្សីកែវ ក្រោមការអញ្ជើញ​ចូលរួមជាអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានច្បាស់ការ បានទម្លាយថា ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នឹងត្រូវរដ្ឋាភិបាលផ្លាស់ប្តូរតំណែង ដោយដាក់ជំនួសលោក ស ថេត ត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង។ ហើយ​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានផ្ទេរភារកិច្ចទៅកាន់តួនាទីថ្មី ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ ដែលមានឋានៈស្មើរដ្ឋមន្ត្រី។

សូមរំឭកថា លោក ស ថេត អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានផ្ទេរតំណែង និងដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបច្ចុប្បន្នលោកជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលផែនជំនួយការដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post