header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានអះអាងថា ការហូរចូលជនជាតិចិន មករស់នៅលើកទឹកដីកម្ពុជា បានបង្ហាញផលវិជ្ជមាន និងផលអវិជ្ជមាន សម្រាប់ជនជនកម្ពុជា ផ្ទាល់។

លោក សុខ សុគន្ធ ហៅ ជេម សុខ អ្នកវិភាគនយោបាយមួយរូប បានលើកឡើងលើបណ្តាញសង្គមផ្លូវការរបស់លោក យ៉ាងដូច្នេះថា «ខ្ញុំគិតថា ការហូរចូលនៃជនជាតិចិន អាចមានផលវិជ្ជមានផង និងអវិជ្ជមានផងចំពោះខ្មែរ!»។

លោកបានបង្ហាញពីផលងវិជ្ជមានយ៉ាងដូច្នេះថា “ផលវិជ្ជាមានដល់ខ្មែរ គឺចិនអស់នោះ នាំមកនូវគំនិត និងរបៀបរបបកិរិយាថ្មី ធ្វើឲ្យខ្មែរ រហ័សរហួនជាងមុន ចេះហ៊ានស៊ីហ៊ានសង និងចេះតស៊ូប្រឈមមុខនឹងទុក្ខកង្វល់ថ្មីៗ ដែលចិន អស់នោះនាំមកដល់កម្ពុជា។ វាធ្វើឲ្យខ្មែរ ចេះប្រណាំងប្រជែងនឹងជនជាតិមួយខ្លាំងក្លា។ បូកនឹងយួនផង លើកនេះ ខ្មែរ រកបានឱកាសប្រកួតឡូយមួយមិនខាន ដែលមិនដែលធ្លាប់បានកើតក្នុងកម្ពុជា សម័យទំនើប”

ចំណែកឯផលអវិជ្ជមានវិញ “គឺចិនអស់នោះ ហ៊ានជាន់ក្បាលខ្មែរ ហ៊ានកាប់ក្បាលជើងអ្នកលេងខ្មែរ ហ៊ានវាយយកទីផ្សាសំផឹងខ្មែរ ហ៊ានលុកទីផ្សារការងារខ្មែរ ហ៊ានទាត់ធាក់ក្នុងបារ និងទីស៊ីផឹកនានា ហ៊ានបើកឡានបុកខ្មែរ ដែលបណ្ដាលឲ្យប៉ូលីសខ្មែរ និងប្រជាជនខ្មែរ រវល់គ្មានបានដេកពួនឡើយ”

លោកបញ្ជាក់ថា “ដូច្នេះខ្មែរ ដែលខ្ជឹលត្រូវចិនយួនធាក់ជាន់ក្បាល។ ខ្មែរ ណាប្រឹងរៀនរកសន្សំនឹងប្រណាំងយ៉ាងសប្បាយនឹងចិនយួន។ ចំណុចវិជ្ជ មាន និងអវិជ្ជមាននេះ ជាមេរៀនធំក្នុងជីវិតខ្មែរ សម័យថ្មីនេះ មិនខានឡើយ”

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមកនេះ នាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅចុងឆ្នាំ២០១៨នេះ ជនជាតិចិន នឹងមកកម្ពុជា ប្រមាណជាង៥ម៉ឺននាក់ទៀត ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជា មានថៅកែចិន កំពុងសាងសង់អគារធំៗជាច្រើន ហើយគោលដៅសំខាន់ៗ ដែលចិន ឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post