header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ៖ ទាក់ទងនឹងការអភិវឌ្ឍន៍ ចាក់ដី ចាក់ថ្ម នៅក្រុងព្រះសីហនុ កំពុងមានការរិះគន់យ៉ាងខ្លាំង ហើយក៏មានបញ្ជា ពីនាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ រួចកាលពីពេលថ្មីៗផងដែរ ។

តែអ្វីដែលកំពុងតែមានការចាប់អារម្មណ៍បន្ថែមទៀតនោះគឺ ការអភិវឌ្ឍន៍នៅពយកំពេញ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ដោយថា គម្រោងអភិវឌ្ឍន៍នេះនឹងប្រែក្លាយសមុទ្ររបស់ខ្មែរឲ្យឡូយឆាយដូចបណ្តាប្រទេសដទៃប៉ុណ្ណោះទេ តែយ៉ាងណាចំពោះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង នៅតែទាមទារ ដោយឲ្យបង្ហាញ​ឯកសាគតិយុត្តិ​នៃការចាក់ថ្មលុប​​សមុទ្រនេះ ត្រឹមត្រូវ និងស្របតាមច្បាប់។ 

ការលើកឡើងបែបនេះ តាមរយៈផេគរបស់លោក ផ្ទាល់តែម្ដង ដោយបានលើកឡើងថា ៖

អង្គភាពព័ត៌មាន FreshNews កំពុងចូលរួមការពារអំពេីខុសច្បាប់របស់ក្រុមហ៊ុនឯកជនរបស់ជនឈ្មោះ ទ្រីភាព រួមទាំងការឃុបឃិតពីមន្ត្រីខិលខូចមួយចំនួនដែលកំពុងចាក់ថ្មលុបសមុទ្ររំលោភច្បាប់ ចូលរួមបំភ័ន្តសាធារណៈមតិ

ដេីម្បីជាភាពស្អាតស្អំសូមអោយ ទ្រី ភាព បង្ហាញឯកសាគតិយុត្តិនៃការអភិវឌ្ឍន៍នោះជាធរមាន ព្រោះពុំមានច្បាប់ណាអនុញ្ញាតិអោយចាក់ថ្មលុបសមុទ្រនោះទេ ! ជាពិសេសសារាចរណ៍ណែនាំបានកំណត់ជាក់លាក់ពីចំងាយពីឆ្នេរដែលអាចអភិវឌ្ឍន៍បាន ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post