header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ រថយន្តផ្ទុះ​កង់​ក្រឡាប់​​ បង្ក​ឲ្យ​​ពលករ​ខ្មែរ២​នាក់​បានស្លាប់ និង​របួសធ្ងន់​៤​នាក់ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ល្ងាច ស្ថិតនៅ​ស្រុក​កាប៊ីន​បូរី ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ​ ។ ​

យោង​សមត្ថកិច្ច​កម្ពុជា​ដែល​ស្រង់​ប្រភព​ព័ត៌មានពីសមត្ថកិច្ច​ថៃ​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍បណ្តាល​ស្លាប់៖ ១- ឈ្មោះ ម៉ៅ ម៉ូ​លីកា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មានទីលំនៅ​ភូមិ​ខ្នាសង្កាត់​ជ្រៀវ ក្រុង​សៀមរាប ខេត្ត​សៀម​រាម ។ ​ ២​.ឈ្មោះ ដុក លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ​ ។ អ្នករងរបួស​ ឈ្មោះកេ​ត គ​ន្ធា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិសង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របួស​បាក់​ចង្កេះ​, ២​.ឈ្មោះ សុង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប របួស​ភ្នែក​ឆ្វេង​ ។ ៣- ឈ្មោះ ជា ស៊ុយ​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប របួស​ជើង ។ ៤​.ឈ្មោះ រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​មណ្ឌល ឃុំ​ស្វាយដង្គុម ក្រុងខេត្តសៀមរាប របួស​ក្បាល​ ។ ​

​សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ ពលករ​ខ្មែរ​ចំនួន​៦​នាក់ ធ្វើដំណើរ​តាម​រថយន្តឈ្នួល ដើម្បី​ទៅ​ទិញ​ឥ​វ៉ាន់ នៅ​ទីក្រុង​បាងកក​ ។ លុះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​ផ្ទុះ​កង់​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ស្នាមភ្លោះ​ ។

ក្រោយពេល​សមត្ថកិច្ច​ថៃ​ទៅដល់​កន្លែងកើតហេតុ និងជួយយក​មនុស្ស​ចេញពី​រថយន្ត ប៉ុន្តែគួរឲ្យសោកស្តាយពលករ​ខ្មែរបាន​ស្លាប់​២​នាក់ទៅហើយ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​ ចំណែក​អ្នកស្លាប់ ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ រៀបចំ​បែបបទ​បញ្ជូន មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជា​បន្តបន្ទាប់ ដើម្បី​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសា​យកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post