អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងដំឡើឋានន្តរស័ក្តិដល់ នាយទាហាន៣រូប តាមសំណើ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមលិខិត ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ល ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ទូលថ្វាយទៅព្រះមហាក្សត្រ ស្នើសុំតែងតាំង និងដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជំនួស លោក ប៉ុល សារឿន។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះ​ នៃកងយោធពលខេមរភូមិន្ទបន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសលោក គន់ គីម ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសលោក មាស សុភា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor