header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ ដែលជាជនភេទទី៣ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ បានសម្រច យកចេញពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពេលដែលម្ចាស់ចាក់សោចតទុកនៅមុខហាងស៊ុប៧២ ហើយចូលទៅដេកស្មាន តែមានអ្នកអូសម៉ូតូចូលឲ្យ។

ក្រោយពេលម្ចាស់ម៉ូតូបានដឹងថា ម៉ូតូរបស់ខ្លួនបាត់ភ្លាមៗ ក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ទើបកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងម៉ូតូជនរងគ្រោះនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សមត្ថកិច្ចបឲ្យដឹងថា ម្ចាស់ម៉ូតូខាងលើ មានឈ្មោះ កៀន សុធី អាយុ៣០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅចំណុចបាត់ម៉ូតូខាងលើ។ ចំណែកជនសង្ស័យខាងលើ មានឈ្មោះ ហ៊ួន ពូក អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post