អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេធាវីការពារក្តីឲ្យលោក កឹម សុខា បានអះអាងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងផ្ទះ។

ការអះអាងរបស់មេធាវីនេះ បន្ទាប់លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញ បានដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្នកាលពីម៉ោងប្រមាណ៣ទៀប​ភ្លឺ កាលពីថ្ងៃទី១០ កញ្ញា កន្លងមក។

លោកស្រី ម៉េង សុធារី មេធាវីការពារក្តីឲ្យបានឲ្យដឹងតាមបណ្តាញ​សង្គមថា “លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅត្រពាំងផ្លុង ដោយអនុញ្ញាតឲ្យមករស់នៅក្នុងលំនៅដ្ឋានរបស់គាត់វិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមល័ក្ខខ័ណ្ឌ ដែលកំណត់ដោយចៅក្រមដូចជា មិនអនុញ្ញាតឲ្យចេញពីព្រំប្រទល់ដែន ដីដែលកំណត់ដោយចៅក្រមស៊ើបសួរ គឺគាត់អាចដើរបានតែនៅជិតៗផ្ទះគាត់ប៉ុណ្ណោះ ក្នុងករណីគាត់ចង់ទៅឆ្ងាយជាងនេះ ដោយសារហេតុផលសុខភាព ត្រូវសុំការអនុញ្ញាតពីចៅក្រម។ មិនឲ្យជួបអតីតថ្នាក់ដឹកនាំCNRP។

លោកស្រីមេធាវី បានឲ្យដឹងទៀតថា ក្រៅពីមិនអនុញ្ញាតជួបសកម្មជន និងថ្នាក់ដឹងនាំ តុលាការមិនឲ្យជួបជនបរទេស ជាពិសេសជន​បរទេស ដែលអាចមានការពាក់ព័ន្ធក្នុងសំណុំរឿង និងមិនឲ្យធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ...។

យ៉ាងណាក្តីលោកស្រីមេធាវី បានអះអាងថា ការឃុំខ្លួននៅផ្ទះរបស់លោក កឹម សុខា គឺគ្រាន់បើជាងឃុំនៅក្នុងពន្ធនាគារបន្តិច។

លោកស្រីមេធាវី បន្តថា លោក កឹម សុខា ពេលមកដល់ផ្ទះជាលើកដំបូង នៅវេលាប្រហែលម៉ោង៣៖៣០ទៀបភ្លឺ​ថ្ងៃទី១០ កញ្ញា២០១៨ បន្ទាប់ពីការចាប់ខ្លួន កាលពីយប់ថ្ងៃទី៣ កញ្ញា២០១៧៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor