header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីយប់មិញថ្ងៃទី ០៧ ខែសីហា តារាកំប្លែងគឺលោក ពៅ គីសាន់ ហៅនាយឆើត បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យលោករងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ នេះបើយោងតាមគណនីហ្វេសបុករបស់កូនប្រុសលោក បានបង្ហោះសារប្រាប់ឲ្យដឹងថា: « ពេលនេះ ប៉ាខ្ញុំ ពៅ គីសាន់ ហៅនាយ ឆើត គ្រោះថ្នាក់ចរាចរណ៍ រងរបួសជាទម្ងន់បាក់ឆ្អឹងដងកាំបិត១ ឆ្អឹងជំនី៤ លោកអើយ សូមទេវតា ជួយថែរក្សាអោយគាត់សុខសប្បាយផងចុះ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែងជើងចាស់ មុខកាច លោកពៅ គីសាន់ ហៅនាយឆើត គឺកំពុងតែមានបញ្ហាជីវភាព និងមានជំងឺប្រចាំកាយ ធ្វើឲ្យលោកដាច់ចិត្តដង្ហើយហៅ សុំជំនួយ ព្រោះតែចង់រស់នៅបន្តទៀត និងមានកម្លាំងបន្តការសម្តែងនៅក្នុងវិស័យដែលលោកស្រលាញ់។

ក្រោយឃើញព័ត៌មានមិនល្អកើតឡើងចំពោះ លោក ពៅ គីសាន់ ហៅនាយឆើត បានធ្វើឲ្យមហាជនកាន់តែអាណិតលោក ព្រោះកំពុងតែមានទុក្ខហើយ ទុក្ខមួយទៀតក៏កើតឡើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post