header ads

Sponsor

រិទ្ធី

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានផ្ញើលិខិតមួយជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការបោះឆ្នោតអាណត្តិទី៦ និងបន្តដឹកនាំរាជរដ្ឋាភិបាលសារជាថ្មី។ យោងតាមលិខិតជាភាសាអាល្លឺម៉ង់ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលិខិតរបស់លោកស្រី Angela Merkel ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងថា៖​ ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុងអាណត្តិថ្មីរបស់សម្តេចនាយករដ្ឋមន្ត្រី ។

លិខិតអបអរសាទរដដែលបន្តថា៖ ប្រទេសនិងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេស តាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះបានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរី និងយុត្តិធម៌។

លោកស្រីអធិការបតីអាល្លឺម៉ងបានលើកឡើងទៀតថា ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យ និងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។

ចុងបញ្ចប់នៃលិខិត លោកស្រី Angela Merkel បានជូនពរសម្តេចទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការបំពេញកិច្ចការសំខាន់ៗ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post