អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈសេចក្តីប្រកាសព័ត៌មានផ្ទាល់ខ្លួន នៅព្រលប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចរក្សាតំណែង លោក មូល ស៊ុយហេង ជានាយកសាលាជំនាន់ចាស់ នៃវិទ្យាល័យព្រះស៊ីសុវត្ថិដដែល ប៉ុន្តែបានតម្រូវឲ្យលោក សងថវិការដ្ឋដែលប្រើប្រាស់នាពេលកន្លងមកដោយគ្មានតម្លាភាព ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបង្ហាញថា ទី១-ឯកភាពជាមួយចំណាត់ការរបស់ក្រសួង និងទី២-រក្សាទុក លោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ និងចាត់វិធានការបន្តទៀត ។ ក្នុងនោះចំណោមសន្លឹកឆ្នោតសរុប១៥២ សន្លឹកឆ្នោតគាំទ្រ ជម្រើសទី១-៥៤សំឡេង , ឆ្នោតគាំទ្រជម្រើសទី២-មានចំនួន៩៧សន្លឹក និងសន្លឹកឆ្នោតមោឃៈ មាន១សន្លឹក ។

លិខិតបន្តថា “ផ្អែកតាមស្មារតី ក្រសួងនឹងតម្រូវឲ្យលោក មូល ស៊ុយហេង សងថវិការដ្ឋដែលបានប្រើប្រាស់មិនមានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងក្រសួងគោរពតាមសា្មរតីនៃការបោះឆ្នោត ដោយតែងតាំងលោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីវត្ថិ ឡើងវិញ ដើម្បីបញ្ចប់ការតវ៉ា” ។

ប្រភពឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៤ ក្រសួង បានសន្សំសំចៃថវិកាក្រសួង និងបើកផ្តល់ថវិកាប្រមាណ១លានដុល្លារដល់គ្រួសារគ្រូបង្រៀន ដែលធ្លាប់រស់នៅក្នុងបរិវេណសាលានេះ ដើម្បីឲ្យពួកគាត់មានលទ្ធភាពទិញផ្ទះសម្បែងខ្លួនឯងបាន បន្ទាប់មកទៀត ក្រសួងបានចំណាយថរវិកាជាច្រើន ដើម្បីជួសជុលអាគារសិក្សា សាងសង់ទីលានបាល់បោះ និងបាល់ទះ ដើម្បីកែលំអរសោភ័ណ្ឌភាពសាលាឲ្យបានស្អាត។ ថ្វីត្បិតតែក្រសួងបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏ការគ្រប់គ្រងរបស់នាយកសាលាមានភាពធូរលុង ស្ថានភាពអនាម័យមិនមានភាពល្អប្រសើរឡើយ ជាពិសេសក្នុងថ្នាក់រៀននៃកម្មវិធីធម្មតា។

លិខិតបន្តថា កម្មវិធីសាលារៀនជំនាន់ថ្មីនេះ មានគោលដៅធ្វើបទពិសោធន៍ ការបង្រៀនបែបថ្មី ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ មុននឹងដាក់ឲ្យអនុវត្តឲ្យបានទូលំទូលាយតាមគោលដៅ កំណែទម្រង់អប់រំដែលក្រសួងបានដាក់ចេញនូវអាណត្តិទី៥និងទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ ចាប់ផ្តើមអនុវត្តតែពីកម្រិតថ្នាក់ គឺថ្នាក់ទី៧និងទី១០ ប៉ុណ្ណោះ ដោយទុកមួយផ្នែកទៀតនៃវិទ្យាល័យ ដើម្បីវាយតម្លៃផលិតផលរបស់សិស្ស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស បាននាំគ្នាតវ៉ាឲ្យក្រសួងអប់រំ ដកសាលាជំនាន់ថ្មី ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមហេតុផលថា មានការរើសអើង សិស្សសាលាជំនាន់ចាស់ ជាពិសេសនោះ ឲ្យដកនាយកសាលាជំនាន់ថ្មីចេញ គឺលោកគ្រូ សម កំសាន្ត ក្រោយពីរដ្ឋមន្រ្តី បានផ្ទេរការងារនាយកសាលាជំនាន់ចាស់ មកខាងមន្ទីរអប់រំរាជធានីភ្នំពេញវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor