header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងជំនាញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង០០នាទី បានចុះបង្រ្កាបករណីជួញ្មដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចបន្ទប់ខារ៉ាអូខេ "រ៉ូម" ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

ជនសង្ស័យទាំង៨ រួមមាន ១.ឈ្មោះ អ៊ិត ស្រីគីម ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្នែរ, ២.ឈ្មោះ យិន ស្រីនិច្ច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ, ៣.ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ ឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ៦.ឈ្មោះ ជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៧.ឈ្មោះ សុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និង៨.ឈ្មោះឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។

ចំណែកវត្ថុតាងដកហូត រួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ ទម្ងន់៥,៧៦ក្រាម ទាំងសម្បកថង់, ទូរស័ព្ទ៤គ្រឿង, ថង់សម្រាប់ច្រកថ្នាំ និងសម្ភារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post