អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុននេះបន្តិច បុរសម្នាក់ បាន​បែកក្បាលហូរឈាមជោគខ្លួន​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យ៣នាក់ ប្រដាប់ដោយដុំថ្ម​ ធ្វើសកម្មភាព​វាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល​ បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍​ភ្លាមៗ ខណៈបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍វាយប្លន់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹក​ថ្ងៃពុធ ទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា​ ជនសង្ស័យ ដែល​ឃាត់ខ្លួននោះ ឈ្មោះ​ អ៊ុយ​ សុវណ្ណ​ ហៅ​"ម៉ាប់" ភេទប្រុស​ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់​បែកក្បាល។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ធ្វើការសាកសួរ​ ដើម្បី​ស្រាវជ្រាវ​រកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor