header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីយប់មិញ​នេះ ភ្ញៀវខ្លះចូលរួម Birthday ភ្ញៀវខ្លះ​កំពុងសេដ​ ភ្ញៀវខ្លះជួបជុំមិត្តភក្តិ​ ភ្ញៀវខ្លះ​មកគាំទ្រក្រុម KlapYa Hand ខណៈកំពុងរាំសប្បាយ​តាមចង្វាក់​ភ្លេង ភ្លេចខ្លួន ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើង ផ្អើលភ័យ​ស្លន់ស្លោ​នាំគ្នារត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើល​ពេញ ក្លឹប Epic ។

អគ្គិភ័យបង្កការភ្ញាក់ផ្អើលរត់ចែកជើងគ្នានេះ បានឆាបឆេះឡើងកាលពីយប់រំលងអធ្រាត្រ ឈាន​ចូលថ្ងៃ​អាទិត្យ​ ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅ​ក្លឹប Epic ស្ថិតតាមបណ្ដោយផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

យុវតីម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូល​រាំលេងជាមួយមិត្តភក្តិបានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST បានឲ្យ​ដឹងថា មុនពេល​កើតហេតុ​ រូបគេ និងមិត្តភក្តិបាននាំគ្នាចូលទៅរាំលេង និងទស្សនាក្រុម KlapYa Hand បន្ទាប់មកពួកគេ ក៏បានរាំលេងកម្សាន្តតាមចង្វាក់ភ្លេង យ៉ាងសប្បាយ​រីករាយ​ ស្រាប់តែផ្អើលថាមានភ្លើងឆាបឆេះឡើង តែមិនដឹងថា មូលហេតុអ្វីនោះទេ គឺគ្រាន់ឃើញអណ្ដាតភ្លើងឆេះចេញពីលើពិដាន ទើបភ័យ​ស្លន់ស្លោ​ នាំគ្នារត់ចែកជើងគ្នា​សំរុកចេញទៅក្រៅសិន បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខជួយយកបំពង់ពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់រលត់វិញភ្លាមៗផងដែរ។

ក្រោយកើតហេតុដោយសារតែ​ភ្ញៀវខ្លះ​គាត់​មានអារម្មណ៍​ភ័យ​ស្លន់ស្លោ​ពេក​ ទើបបង្កការភ្ញាក់ផ្អើល នាំគ្នា​សំរុករត់ចេញទៅក្រៅ​ តែមិនបណ្ដាលឲ្យ​មានអ្នកណាមានរបួសអ្វីនោះទេ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post