លោក ម៉ាក ធីបុត្រ អនុប្រធានគណក្សខ្មែរក្រោក បានចាត់ទុក សម្ដីរបស់លោក បណ្ឌិត គិន ភា ថាកំពុងប្រមាថសម្ដេចតេជោ ចំពោះការបង្កេីតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ការលើកឡើងបែបនេះក្រោយបណ្ឌិត គិន ភា និយាយថា ៖ នេះជានយោបាយអោបក្រសោបមនុស្សដែលរាស្ត្រមិនត្រូវការ បេីរាស្ត្រត្រូវការគំនិតគាត់ មិនមែនរកមួយជេីងម៉ាគ្មាននោះទេ ។
លោក ម៉ាក ធីបុត្រ បានបន្តថា ៖ នេះជាភាសាដែលកំពុងប្រមាថកាតទាន មេីលងាយចំពោះ គំនិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានផ្ដួចផ្ដេីមប្រមូលគំនិតគណបក្សដែលពុំជាប់ឆ្នោតគ្មានអាសនៈក្នុងសភាអោយមានឱកាសធ្វេីការបំរេីជាតិ មកពីគណបក្សទាំងអស់ពុំទាន់មានសម្លេងគ្រប់គ្រាន់នឹងទទួលបានអាសនៈក្នុងសភា ទេីបសម្ដេចបង្កេីតឧត្តមក្រុមប្រឹក្សាឡេីងដេីម្បីអោយបណ្ដាមេដឹកនាំគណបក្សទាំងអស់មានឱកាសបំរេីជាតិ
រីឯពាក្យថានយោបាយអោបក្រសោបមួយម៉ាត់របស់ បណ្ឌិតគិន ភា គ្រប់គ្រាន់ និងបញ្ជាក់បានថា ប្រធានវិទ្យាស្ថានទំនាក់ទំនងកិច្ចការអន្តជាតិកម្ពុជានៃរាជបណ្ឌិត្យសភារូបនេះ កំពុងតែតំកេីងខ្លួនជាបណ្ឌិតហេីយមេីលងាយមេីលថោកដល់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិនីតិកាលទី៦នេះផងដែរ ។