អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ ឪពុកក្មេក​បានខឹងសម្បារយ៉ាងខ្លាំងទៅលើកូនប្រសារ ខណៈរករឿងរកហេតុ​ជាមួយកូនបង្កើតរបស់ខ្លួន និងដៀលពូជ ក៏ទាញកំបិតផ្គាក់ដែលនៅជិតដៃនោះ​ប្រហារ​ទៅលើកូនប្រសាបណ្តាលឲ្យរងរបួសជាទម្ងន់ ។

ហេតុការណ៍នេះបាន កើតឡើង វេលាម៉ោង១៨និង៣៥នាទី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យនៅភូមិ សង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបង្កឡើងជនសង្យ័យឈ្មោះប្រាក់ សឺយ ភេទប្រុស អាយុ ៥៤ឆ្នាំទីលំនៅ ភូមិកើតហេតុខាងលើ បានយកកាំបិតផ្កាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ព្រិន ប្រាជ ភេទ ប្រុស អាយុ៣៨ ឆ្នាំ(ត្រូវជាកូនប្រសារ) បណ្តាលឲ្យរបួសក្បាលលើស្លឹក ត្រចៀកខាងឆ្វេង (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ។

មូលហេតុ ខឹងនឹងជនរងគ្រោះ រករឿងកូនរបស់គាត់ និងជេរប្រមាថដៀលពូជអំបូរ ថាលោកឪពុកក្មេក មិនចេះប្រដៅកូនចៅទើបបណ្តាលឲ្យ លោកឪពុកក្មេកឈួលច្រមុះ ខឹងនឹងសំដីចចោរម្សៀត របស់កូន ប្រសារ ហើយក៏ឈានដល់ប្រើហិង្សាតែម្តង ។

ក្រោយទទួលបានពត៌មានកំលាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ចូនទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំក្រយា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor