អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ប្រជាពលរដ្ឋក្នុងក្រុងព្រះ​សីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសម្ដែង​ក្ដី​ព្រួយបារម្ភ ពី​ព​ពួកចោរប្រុសស្រី​ និងក្មេងៗ​មួយក្រុម តែងតែដើរលួចជាលក្ខណៈគ្រួសារនៅពេលយប់អធ្រាត្រ។

ពលរដ្ឋបានលើកឡើងថា ក្រុមចោរជាលក្ខណៈខាងលើនេះ មានគ្នាចំនួន៥នាក់ ប្រើប្រាស់ម៉ូតូ អូសរ៉ឺ​ម៉ក បាំងស័ង្កសី ហើយមានម៉ូតូ១គ្រឿងទៀតម៉ាក(ស៊ីរ៉ូស)អត់ភ្លើងបំភ្លឺផ្លូវ ជិះគ្នា២នាក់ចាំបិទគូទពីក្រោយ តែងតែចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋរាល់យប់ ចាប់ពីម៉ោង៣ទៅម៉ោង៤រំលង​អធ្រាត ខណៈប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថ​កិច្ចកំពុងតែគេងលង់លក់។

ប្រភពពីប្រជាពលរដ្ឋបានឲ្យ​ដឹងទៀតថា ក្រុមចោរខាងលើ ក្រោយធ្វើសកម្មភាពលួចសម្ភារៈ ក៏ដូចជាទ្រព្យសម្បត្តិមានតម្លៃរបស់​ប្រជាពលរដ្ឋបានសម្រេចហើយ តែងតែអូសរ៉ឺ​ម៉កជិះចូលច្រកផ្លូវក្រោយផ្សារ(ប​ច្ចុប្បន្នគេហៅថា ផ្លូវក្រោយផ្សារមាន់)។

ជុំវិញបញ្ហាចោរកម្មខាងលើនេះ ប្រជាពលរដ្ឋរស់មូលដ្ឋានខាងលើ សូមសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងក្រុងព្រះសីហនុ មេត្តាជួយបង្ក្រាប និងទប់ស្កាត់ព​ពួកក្រុមចោរក្មេងៗ​ប្រុសស្រី លក្ខណៈជាក្រុមខាងលើនេះផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor