ភ្នំពេញៈ កាលពីខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន២៤៣គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៥១,៦៥០,០០០ រៀល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៥ គ្រឿង គឺពី២១៧ គ្រឿង ក្នុងខែកក្កដា មក ២៤៣ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់៤១តោន៕