
ភ្នំពេញៈ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ អតីតកម្មករបម្រើការងាររោងចក្រកាត់ដេរ “ជីម លី” បានប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋានកងទ័ព ជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ដើម្បិទាមទារ ប្រាក់អត្ថប្រយោជន៍ និងប្រាក់បំណាច់ឆ្នាំ ក្រោយរោងចក្របិទផ្អាកដំណើរការ ហើយគ្មានដំណោះស្រាយជាច្រើនថ្ងៃមកហើយ ។


ស្ថានភាពចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ ត្រូវបានកាត់ផ្តាច់ហើយ មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ។


សូមបញ្ជាក់ថា រោងចក្រកាត់ដេរ យីហោ ជីម លី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ក្រោយពីកម្មករទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច ទើបនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មករប្រមាណ២៤០០នាក់ នាំគ្នាបិទផ្លូវជាតិលេខ៤៕
