header ads

Sponsor

រិទ្ធី

កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ ម្សិលមិញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការនូវរូបថតជ្រូកងាប់អណ្តែតទឹកជាច្រើនក្បាល អមដោយសំណរអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់កុំឱ្យទិញសាច់ជ្រូកមួយរយៈសិន។

ឧកញ៉ា ឌួង ឆាយ បានសរសេរថា៖ សូមពូមីងបងប្អូនទាំងអស់គ្នាកុំទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះពីព្រោះសត្វជ្រូក 4,000 ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម។

ឧកញ៉ា ឌួង ឆាយ ក៏បានស្នើសូមមេត្តាលោកគយតាមព្រំដែនជួយទប់ស្កាត់ និងបង្រ្កាបផងពីព្រោះអាណិតប្រជាជន និងគ្រួសារយើងទាំងអស់គ្នាក៏ហូបដែរពេលទៅបាយក្រៅ ឬនៅសាលារៀន។

ចំណែកឯ លោក ឆាម ឆានី អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅបរទេសបានសរសេរតាមរយៈហ្វេសប៊ុកថា៖ ជ្រូក៤០០០ក្បាល នៅស្រុក Yên Định ខេត្ត Thanh Hoa ប្រទេសយួនបានងាប់ក្នុងគ្រោះទឹកជំនន់។ សាច់ជ្រូកទាំងនេះអាចហូរចូលមកក្នុងទីផ្សារខ្មែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post