header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ បាន​ធ្វើសកម្មភាពលួចម៉ូតូ ហុងដា គុបជ្រុង បានសម្រេច ជិះគេចខ្លួន​ ត្រូវបានម្ចាស់ឃើញទាន់ ស្រែកចោរៗ ហើយ​បងប្អូនប្រជាពលរដ្ឋជួយដេញចាប់បាន រួច​ស្វាគមន៍មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច។

ករណីចោរលួចម៉ូតូខាងលើនេះ កើតឡើង​កាលពីវេលាម៉ោង១រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមុខហាង ភីហ្សា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ អា ទេព អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រសកដ ប្រើប្រាស់គ្រឿងញៀងផងដែរ។

ប្រភព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ដើរកាត់ក្នុងភូមិ៣ទៅ៤ ត្រឡប់ហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ មិនបានចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យយកកូនសោទៅចាក់ម៉ូតូ ហុងដា គុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1842 ជិះចេញមក ត្រូវបានស្រ្តីម្នាក់ជាម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិ នាំគ្នាជួយដេញតាមចាប់បាន នៅផ្លូវសហព័ន្ធរុស្សី មុខហាងភីហ្សា ស្វាគមន៍ មួយដៃ មួយជើង ឆ្អល់ខ្លួន រួចប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ នាំទៅសកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post