header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តចំនួន៣គ្រឿង បុកគ្នា កាលពីវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពងចាម។

សមត្ថកិច្ច បានឲ្យដឹងថា ដំបូងមាន​រថយន្តម៉ាកស៊ើប ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ២F-៥៤៨៧ បើកបរដោយឈ្មោះ លន់ ប៊ុនឈាង ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកពីលិចទៅកើត ដល់ចំណុចកើតហេតុបាន​បុកជាមួយរថយន្តម៉ាកគា ពាក់ស្លាកលេខ ភ្នំពេញ២S-៣១៦៤ បើកបរដោយឈ្មោះ ព្រឿង ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកច្រាសទិសពីកើតទៅលិច ពេលនោះសម្រាប់តែមាន​រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ២AT-៣៣៦២ អ្នកបើកបរមិនស្គាល់ បើកពីកើតទៅលិចបុករថយម្តម៉ាកគាបន្តទៀតតែម្តង។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យ​របួសមនុស្ស៧នាក់ របួសធ្ងន់៤នាក់ របួសស្រាល៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ​។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មកពី​រថយន្តម៉ាកស៊ើបបែកកង់រេចង្កូតឆ្លងគន្លងផ្លូវហើយក៏បុករថយន្តម៉ាកគាតែម្ដង បណ្ដាលឲ្យ​ខូចខាតធ្ងន់​រថយន្ត២គ្រឿង។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post