header ads

Sponsor

ប៉េង ហួត

បើនិយាយអំពីខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ លោកអ្នកពិតជាទទួលស្គាល់លើការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើតំបន់ ពាណិជ្ជកម្មនិងតំបន់រស់នៅ ដែលខុសឆ្ងាយពីមុន។ ប៉ុន្តែបច្ចុប្បន្ន ខណ្ឌទាំងពីរនេះ កំពុងក្លាយជាគោលដៅពីរ សម្រាប់ការធ្វើអាជីវកម្ម និងការរស់នៅ ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងវិនិយោគិន ពីព្រោះថាតំបន់ទាំងពីរ បានប្រែពីតំបន់ជាយក្រុង មកជាទីក្រុងរណបក្នុងពេលឆាប់ៗខាងមុខនេះ ។

ខណ្ឌសែនសុខ កំពុងតែរីកស្គុះស្គាយ ទៅដោយផ្សារទំនើប ដែលរួមមានផ្សារទំនើបអ៊ីអនទី២ និងផ្សារម៉ាក្រូ បានបង្ហាញវត្តមានក្នុងតំបន់នេះអោយក្លាយទៅជាតំបន់ពាណិជ្ជកម្មមួយ សម្រាប់ការកំសាន្ត លំហែកាយ និងជម្រើសទំនិញ សេវាកម្មជាច្រើនផងដែរ។   
 
ងាកមកខណ្ឌឬស្សីកែវ នៅជាប់នឹងខណ្ឌសែនសុខនេះដែរ ក៏កំពុងបង្ហាញពីគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន កំពុងមានការកើនឡើងយ៉ាងគំហុក។ ដោយសំលឹងមើលសក្តានុពល និងតម្រូវការលំនៅដ្ឋាន ក្នុងខណ្ឌឬស្សីកែវ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងលំនៅដ្ឋានដ៏ល្អឥតខ្ចោះ ដែលមានឈ្មោះថាគម្រោង ដឹស្តាព្រីមៀរ៍ ក្នុងគោលបំណងចង់ឲ្យ អតិថិជនទទួល បាននូវសុភមង្គល ឧត្តមភាព ទំនុកចិត្ត ភាពកក់ក្តៅ ផាសុកភាព និងសុវត្ថិភាព ក្នុងការរស់នៅ។ គម្រោងដឹស្តាព្រីមៀរ បានសាងសង់ឡើងជាមួយរចនាបថដ៏សម្បូរបែប ដែលរួមបញ្ចូលដូចជា ក្លឹបហាត់ប្រាណដ៏ទំនើប   អាងហែលទឹក សួនច្បារលំហែកាយ និងផ្សារទំនើប Aeon MaxValu  សម្រាប់សម្រួលដល់អតិថិជនក្នុងគម្រោងផ្ទាល់ផងដែរ។ នៅតាមដងផ្លូវនីមួយៗក្នុងគម្រោងមានដើមឈើខៀវស្រងាត់អមសងខាង បន្ថែមនូវបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាល ប្រែក្លាយជាគម្រោងលំនៅដ្ឋាន ធម្មជាតិពណ៌បៃតង ល្អសម្រាប់ការរស់នៅថែមទៀតផង ។ 

ដើម្បីជាជម្រើសសម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យម និងអ្នកមានគ្រួសារថ្មីថ្មោង គម្រោងដឹស្តាព្រីមៀរ៍បានសាងសង់ជាប្រភេទផ្ទះល្វែង មានគុណភាពសំណង់រឹងមាំ សោភណ្ឌភាពល្អឥតខ្ចោះ និងតម្លៃសមរម្យ ដែលមានទំហំ4.2m x 16m បន្ទបគេងចំនួន៤ បន្ទប់ទឹកចំនួន៥ ព្រមទាំងបរិវេណទទួលភ្ញៀវ បរិវេណទទួលទានអាហារនិងចម្អិនអាហារ និងបរិវេណចតរថយន្តធំទូលាយ។ 

សម្រាប់លោកអ្នកដែលចង់បានផ្ទះល្វែង ក្នុងគម្រោងដឹស្តាព្រីមៀរ៍ នឹងអស់ក្តីកង្វល់ជាមួយប្រាក់កក់ទៀតហើយ បុរី ប៉េង ហួត បានធ្វើការផ្តល់ជូនពិសេសបង់រំលស់១០០% ដោយគ្មានប្រាក់កក់ រយៈពេល១៧ ឆ្នាំ ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកញ្ញានេះ តែប៉ុណ្ណោះ ប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។ 
  
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។   
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post