header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីជនជាតិចិនរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើប Mazda ក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយរថយន្តស៊េរីទំនើប Range Rover ចំពេញទំហឹង ហើយរេចង្កូតវិលទៅបោកផ្ទប់នឹងគល់ឈើ បណ្តាលឲ្យរងការខូចខាតខ្ទេចស្ទើទាំងស្រុង និងរថយន្ត Mazda ខូចខាត​ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អគ្មានមនុស្សរងរបួស។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏សាហាវដូចរឿងកុននេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៣៣៧ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-7736 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដយផ្លូវ៣៣៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​។ លុះធ្វើដំណើរមកដល់វេលាកើតហេតុ​ ដែលជាផ្លូវបែកជាបួនផងនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mazda ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-1118 បើកបរដោយនារីរូបស្រស់ជនជាតិចិនម្នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយ​៥២៨ ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានទៅបុកចំពាក់កណ្ដាលរថយន្ត Range Rover លាន់ដូចរន្ទះ ហើយរថយន្តវិលទៅបោកផ្ទប់នឹងគល់ឈើចំផ្នែកខាងក្រោយពេញទំហឹងទៀត បណ្តាលឲ្យរថយន្ត Range Rover រងការខូចខាតខ្ទេចយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្តទាំងអស់។ ចំណែកឯរថយន្ត Mazda បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែពិតជាសំណាងល្អ​ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

ភ្លាមៗ បន្ទាប់ពីកើតហេតុ គេឃើញនារីរូបស្រស់ជនជាតិចិន ដែលជាអ្នកបើកបររថយន្ត Mazda ទាក់ទងហៅជនជាតិចិនដូចគ្នា ឲ្យចុះមកជួយដោះស្រាយនៅកន្លែងកើតហេតុ ដោយភាគីរថយន្តទាំងសងខាង បានស្រុះស្រួលបញ្ចប់រឿងគ្រោះថ្នាក់ខាងលើ ដោយរថយន្តមកស្ទូចយករថយន្តទៅជួសជុលរៀងៗខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post