
កំពង់ធំ ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ទទួលបានចំណារ មួយឃ្លាពីឯកឧត្តម ចៅហ្វាយខេត្តកំពង់ធំ "របាយការណ៍ យឺតយ៉ាងនេះ បែបសុីអាចម៌ មិនទាន់ឆ្កែទេ" ឃើញហើយអាចនឹងឆ្អែតបាយ។
បើទោះជាចំណារខាងលើវា អសុរសបន្តិចក៏ពិតមែន...ក៏ប៉ុន្តែជាក់ស្តែងហេតុការណ៍ ចុះចាប់ជនល្មើសកាប់ដើមធ្នុង របស់កូនចៅប្រធានមន្ទីរកសិកម្មខេត្ត បានកើតឡើងកាលពីថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០១៧...លោកប្រធានមន្ទីរបែរជាត្រូវប្រើពេល រហូតដល់ជាង១ខែ ដើម្បីធ្វើរបាយការណ៍ ដាក់ជូនចៅហ្វាយខេត្ត។

មានមតិលើកឡើងពីអ្នកលេងហ្វេសប៊ុកថា របាយណ៍ការយឺតបែបនេះ លោកចៅហ្វាយខេត្ត សុខ លូ គួរតែប្រើសិទ្ធិ ជាប្រធានគណបញ្ជាខេត្ត ស្នើសុំ ដកលោក ធី វណ្ណធីរ..ចេញពីប្រធានមន្ទីរកសិកម្មខេត្ត ដោយហេតុផល របាយការណ៍យឺត បូកនិងរក្សា ទុកជនល្មើសដើម្បីកៀបសុី ហើយនៅពេលដែលសុីមិនដាច់ ទើបរាយការណ៍ឲ្យចៅហ្វាយខេត្តជាក្រោយ...។
ដោយមានការលើកឡើងជាបន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំ ដែលមានតួនាទីបំរើប្រជាពលរដ្ឋ បើមន្ត្រីជាកូនចៅឯង ធ្វើខុសរហូតដល់100% ទៅហើយ មេនៅតែសម្របសម្រួល អនុគ្រោះៗ តើឲ្យប្រជាពលរដ្ឋទៅពឹងពាក់លើអ្នកណាទៅ????។
ក្នុងនោះដែរ មានការគាំទ្រ ចំណារ របស់ឯកឧត្តម ចៅហ្វាយខេត្តកំពង់ធំដែល ចារលើលិខិតរបស់ប្រធានមន្ទីរកសិកម្មខេត្ត យ៉ាងច្រើកុះករផងដែរ។

