header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ មនុស្ស​ស្រី៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា កាលពីវេលាម៉ោង២និង១០នាទីថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាលផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកSUZUKI LETS ពណ៌សពាក់ស្លាក​លេខ កណ្ដាល 1S-9014 (គ្មានមួកសុវត្ថិភាព និងគ្មានកញ្ចក់) បើកបរនារីម្នាក់ នឹងមានឌុបនារី២នាក់នៅពីក្រោយ ធ្វើដំណើរ​ក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាក​លេខភ្នំពេញ 2P-9858 ធ្វើដំណើរ​ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ ZHENG JIANZONG អាយុ៣៥ឆ្នាំ(ជនជាតិចិន) នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ខេត្តកណ្ដាល បណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ស្រាល៣នាក់​។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំនៅ ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(របួសធ្ងន់ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ)( អ្នកបើកបរម៉ូតូ) និងអ្នករួមដំណើរ២នាក់ទៀត ១.ឈ្មោះយឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) ២.ឈ្មោះឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត)។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុមកពីអ្នកបើកបរ​ម៉ូតូម៉ាកSUZUKI LETS បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន គាប់ជូនអ្នកបើកបររថយន្ត LEXUS ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នផងនោះ ទើបឲ្យបង្កគ្រោះថ្នាក់បែបនេះ​។

ក្រោយកើតហេតុ​ រថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post