header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យគណបក្សខ្មែរសាធារណរដ្ឋ របស់លោក លន់ ឫទ្ធិ ដែលត្រូវជាកូន លោកសេនាប្រមុខ លន់ នល់ ក្រោមហេតុផលថា ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច។

គណបក្សសាធារណរដ្ឋ មិនមែនជាបក្ស ដែលទើបតែបង្កើតថ្មី ដើម្បីចូលរួមការបោះឆ្នោត នៅឆ្នាំ២០១៨នេះទេ គឺគណបក្សនេះ ក៏បានចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០០៨ម្ដងរួចហើយ តែមិនសូវទទួលការគាំទ្រ ប៉ុន្តែបក្សបានអវត្តមាន ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣។

សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បក្សក៏មិនទទួលបានការគាំទ្រដែរ ប៉ុន្តែទោះបីជាយ៉ាងប្រធានគណបក្ស លោក លន់ ឫទ្ធិ ក៏បានក្លាយជាទីប្រឹក្សា រាជរដ្ឋាភិបាល មានឋានៈស្មើទេសរដ្ឋមន្រ្តី ក្រោយពីបក្សបានចូលរួម ក្នុងឧត្តមប្រឹក្សា ពិគ្រោះយោបល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាអ្នករៀបចំផ្តួចផ្តើម ក្រុមប្រឹក្សានេះឡើង។

សម្ដេច ស ខេង ថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបសកម្មភាព និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ថា លោក លន់ ឫទ្ធិ បង្កើតគណបក្ស ដើម្បីរៃលុយនៅអាមេរិក យកមកចាយខ្លួនឯង ខណៈសម្ដេចថា គណបក្សខ្មែរសាធារណរដ្ឋ គ្មានផ្លូវឈ្នះទេ។

សម្តេច ស ខេង មានប្រសាសន៍ថា ឥឡូវយើងរកវិធីម៉េច កែឈ្មោះគណបក្សហ្នឹង ពីព្រោះឈ្មោះហ្នឹងរបបវាខុសគ្នា ការកំណត់របបនយោបាយ គណបក្សហ្នឹង ហើយវាអត់ឆ្លុះបញ្ចាំងទេ ទោះបីយ៉ាងណាក៏ដោយ យើងរកវិធីដោះស្រាយអាហ្នឹង មានតែប្រាប់ទៅគណបក្សសុំឲ្យប្ដូរ។ ហេតុផល កុំឲ្យពលរដ្ឋស្ដាប់ទៅថា អ្នកឯងជាគណបក្សមួយ មិនគោរពរដ្ឋធម្មនុញ្ញ ។ អីចឹងខ្ញុំកំពុងចាត់អ្នកជំនាញ ដើម្បីកំពុងតែសិក្សា ពិភាក្សាជាមួយគណបក្សហ្នឹង ឲ្យប្ដូរឈ្មោះទៅថ្ងៃក្រោយ កុំឲ្យដាក់សាធារណរដ្ឋខ្មែរ អីចឹងទៀត ដាក់ឈ្មោះស្អីចឹងទៅ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post