អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្បថថា មិនទទួលសំណូកពីអ្នកមានអំណាច ក្នុងការចុះជួយពលរដ្ឋ ដែលរងគ្រោះដោយសារការរំលោភបំពានពីអ្នកមានអំណាច។

លោក ពេជ្រ ស្រស់ ទីប្រឹក្សានាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម នៅមុននេះបន្តិច ថា "ខ្ញុំ ពេជ្រ ស្រស់ បានស្បថចំពោះបងប្អូនប្រជាពលរដ្ឋរួចហើយថា ខ្ញុំ ពេជ្រ ស្រស់ មិនទទួលសំណូកពីប្រជាពលរដ្ឋ នឹងអ្នកមានលុយ មាន​អំណាច ដើម្បីជាថ្នូរនឹងការសិក្សាបញ្ហារបស់បងប្អូនជនរួមជាតិនោះទេ ហើយខ្ញុំបម្រើបងប្អូនរួមជាតិ គឺជាការតព្វកិច្ចរបស់ខ្ញុំ ដូច្នេះសូមបងប្អូនជនរួមជាតិ នឹងអ្នកមានលុយ មាន​អំណាច កុំយកលុយមកទិញទឹកចិត្តរបស់ខ្ញុំអី គឺមិនបានផលនោះទេ ដោយខ្ញុំមិនមែនជាបុគ្គលលោភលន់នោះឡើយ"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post