header ads

Sponsor

រិទ្ធី

លោកឧកញ៉ា ទៀ វិចិត្រ ក្មួយប្រុសបង្កើតសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ ​ឥឡូវនេះខ្ញុំកំពុងរងគ្រោះដោយសារ អ្នកមានអំណាចនៅភ្នំពេញ មកប្លន់យកដីចំការរបស់ខ្ញុំហើយ​បងៗ​! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់។ ការបង្ហោះនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

ដីចំការដែលឧកញ៉ា ទៀ វិចិត្រ ចោទថាអ្នកមានអំណាចនៅភ្នំពេញប្លន់យកនោះ មានទំហំ១៤១,១៨៥ម៉ែត្រការ៉េ ស្មើនឹងជាង១៤ហិចតា ស្ថិតនៅនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយករណីនេះទើបតែបានកើតឡើងប្រមាណ១-២សប្ដាហ៍កន្លងទៅនេះ ខណៈដែលលោកឧកញ៉ា មានឯកសារកាន់កាប់ស្របតាមច្បាប់ទាំងអស់ ។

លោកឧកញ៉ាបន្ថែមថា បន្ទាប់ពីមានការប្លន់យកដីនេះ ភាគីម្ខាងទៀតដែលលោកសុំមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាឲ្យកូនចៅទៅបំផ្លាញរោងចាំចំការរបស់លោក ថែមទៀតផង។ លោកឧកញ៉ា ទៀ វិចិត្រ បន្ដទៀតថា ភាគីម្ខាងទៀតក៏ធ្លាប់បានហៅលោកទៅជួបដើម្បីដោះស្រាយបញ្ហានេះដូចគ្នាផងដែរ ដោយភាគីម្ខាងទៀត ក៏លើកភ័ស្ដុតាង នៃប្លង់កាន់កាប់មកបង្ហាញដូចគ្នា។​

លោកឧកញ៉ា ទៀ វិចិត្រ បានទិញពីឈ្មោះ ឡុង សុធា មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដែលមានការទទួលស្គាល់ពីលោកមេឃុំបិតត្រាំង ឈ្មោះ ឡាក់ គៀន ផងដែរ។ យោងតាមប្លង់កាន់កាប់ដី។

យោងតាមលិខិតបញ្ជាក់ពាក្យកាន់កាប់ដីធ្លី បានបង្ហាញថាដីរបស់លោកឧកញ៉ា ទៀ វិចិត្រ មានព្រំប្រទល់ខាងជើងទល់នឹងជើងភ្នំ ខាងត្បូងទ​ល់នឹងផ្លូវលំ ខាងកើតទល់នឹង ឈ្មោះ ឡុង វិចិត្រ និងខាងលិចទល់នឹងឈ្មោះ ចេង អាន។

យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងនរណាជាអ្នករំលោភដីរបស់គាត់នោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post