ប្រធានាធិបតីវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួលមរណភាពហើយ នៅអាយុ ៦១ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារ BBC មុននេះបន្តិច។
សារព័ត៌មានដដែលបង្ហាញថា លោក Tran Dai Quang បានទទួលមរណភាពបន្ទាប់ពីលោក បានរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ ជាច្រើនខែ និងទទួលបានការព្យាបាលទាំងពេទ្យនៅវៀតណាម និងបរទេស។
យោងតាមវិទ្យុរដ្ឋវៀតណាមបានចេញផ្សាយថា៖ ប្រធានាធិបតីវៀតណាមបានទទួលមរណភាពនៅវេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យយោធានៃប្រទេសវៀតណាម។
គួរបញ្ជាក់ថា លោក Tran ត្រូវបានក្រុមគ្រូពេទ្យវៀតណាម និងបរទេស រួមទាំងសាស្ត្រាចារ្យពេទ្យជាច្រើនរូប ព្យាយាមដើម្បីជួយសង្គ្រោះ ប៉ុន្តែលោកនៅតែមិនអាចឆ្លងផុតគ្រោះថ្នាក់ដដែល ខណៈគេនៅមិនទាន់ដឹងថា តើជំងឺធ្ងន់ធ្ងររបស់លោកនោះ ជាអ្វីឱ្យប្រាកដនោះឡើយ។
សូមរំលឹកថា លោក Tran Dai Quang បានស្បថចូលកាន់តំណែងក្នុងប្រទេសកុំមុយនីសមួយនេះកាលពីឆ្នាំ២០១៦។