header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បាន​ហៅអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ឲ្យដឹកខ្លួនទៅ​ចូលខារ៉ាអូខេមួយន្លែង ដើម្បីចូលទៅផឹកស៊ី រួចបានឲ្យម្ចាស់ម៉ូតូកង់បីចាំ នៅខាងក្រៅលុះផឹកស៊ី​ចប់ចេញមកវិញ ម្ចាស់ម៉ូតូកង់បី សូមលុយថ្លៃដឹក បែរជាមិនឲ្យ រួចវាយម្ចាស់ម៉ូតូកង់បីមួយដៃ និងទាញដេញកាប់ទៀត តែសំណាងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល​វេលា។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ(យីហោ ម៉ូន) តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសម្នាក់ចំណោមពីរនាក់ ដែលបានប្រើអំពើហិង្សាទៅលើម្ចាស់ម៉ូតូកង់បីឈ្មោះ​ ហេង ពេជ្រ​ អាយុ២៨​ឆ្នាំ មានទីលំនៅ​មិនពិតប្រាកដ​ ជាអ្នកដើរបបួលមិត្តភក្តិផឹកស៊ី។ ចំណែកជនរងគ្រោះ ត្រូវជាម្ចាស់ម៉ូតូកង់បីឈ្មោះ ខឿន ប៊ុណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្តាល 1X-6208 ធ្វើដំណើរនៅលើដងផ្លូវ ២០០៤  លុះបើកមកដល់មូលដ្ឋានកងពទ័អាកាស តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែមានបុរសពីរនាក់ បានហៅគាត់ដឹកជូនទៅម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់និងឲ្យលុយនោះទេ បានជាឲ្យរូបគាត់ដឹកបន្តដំណើរមកចូលខារ៉ាអូខេនៅចំណុចកើតហេតខាងលើ ហើយបានឲ្យរូបគាត់ចាំដោយគិតតម្លៃ៣៥០០០រៀល ហើយក៏បាននាំគ្នាចូលទៅផឹកស៊ី​បាត់ ដោយរង់ចាំរយៈពេលពីរម៉ោង លុះមកដល់ម៉ោងកើតហេតុ បុរសពីរនាក់បានចេញមកវិញ ហើយរូបគាត់បានសូមលុយក្នុងតម្លៃ៣៥០០០រៀល ដែលជាតម្លៃចរចាគ្នារួច ស្រាប់តែបុរសពីរនាក់នោះមិនបានឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃ និងយកកាំបិតប៉័ងតោដេញកាប់គាត់​ថែមទៀត ទើប​មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនភ្លាមៗ។

ជាមួយគ្នានេះដែរ ម្ចាស់ហាងក៏បានទៅដាក់ពាក្យបណ្ដឹងរឿងជនសង្ស័យខាងលើនេះ​ បបួលគ្នាមកផឹកស៊ី​ អស់ស្រាបៀរ៣កេស និងម្ហូបអស់ជាច្រើនទៀត សរុបទៅ​អស់ជាង២០០ដុល្លារ​ មិនទាន់ឲ្យ​លុយនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនភាគីបង្ក និងភាគីរងគ្រោះមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post