អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ​រថយន្ត LUXUS  RX300 មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ 2AB-4180​ ធ្វើដំណើរពីបាត់ដំបង​ ឆ្ពោះទៅភ្នំពេញ​ បើកបរដោយក្រុម​ជនជាតិចិន​ មានគ្នា៥នាក់ ខណៈកំពុងតែបើកសុខៗ ស្រាប់តែផ្ទុះធុងហ្គាស​ឆាប​ឆេះ បណ្ដាលឲ្យជនជាតិចិនទាំងនោះ រងរបួសធ្ងន់ស្រាល​​។

ករណី​ផ្ទុះឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​១២៖៤០នាទីយប់​ថ្ងៃសុក្រ ៤រោច​ ខែភទ្របទ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨​ លើស្ពានធ្លាម្អម​ កំណាត់ផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រលេខ១៧០​-១៧១​ ស្ថិតនៅភូមិត្រាំ​ ឃុំត្នោត​ជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ។

ករណីនេះផង​ដែរ រថយន្តត្រូវបានភ្លើងឆេះខ្ទេច​ទាំងស្រុង និង​បណ្ដាលឲ្យ​មនុស្ស​រងរបួសធ្ងន់២នាក់​ប្រុស​ រងបួសស្រាល៣នាក់ប្រុស​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​។

បញ្ជាក់​ ៖​ ជនជាតិ​ចិន​ មិនបានស្គាល់ឈ្មោះ​ទេ​ ព្រោះពួកគាត់ចេះតែភាសារចិន​ មិនចេះអង់គ្លេសទេ​ ទើបកម្លាំងយើងសាកសួរព័ត៌មានមិនបាន​ ។

ក្រោយកើតហេតុ​សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​អស់​១គ្រឿង ទើបបាញ់ពន្លត់អគ្គិភ័យនេះបាន​។ បច្ចុប្បន្ន​រថយន្ត ដែលឆេះនោះ​ កម្លាំងនគរបាលស្រុក​ និងប៉ុស្តិ៍បានអូសដាក់ទុកនៅ​ពីខាងមុខប៉ុស្តិ៍នគរបាលត្នោតជុំ៕      

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor