
រតនគិរីៈ យុវតីម្នាក់ ត្រូវបានសត្វក្របីវ័ធចំពោះខាងឆ្វេង បណ្តាលឲ្យចេញពោះវៀនមកខាងក្រៅ រងរបួសធ្ងន់ធ្ងរ ខណៈយុវតីរងគ្រោះ បានឈរនៅក្បែរសត្វក្របីនោះ។
គ្រោះថ្នាក់សត្វក្របីវ័ធនេះ បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការអូរគីស ស្ថិតនៅក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ។
នគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ីង សល់ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិកាវែត មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
នគរបាលបន្តថា មូលហេតុជនរងគ្រោះបានទៅឃ្វាលក្របី ដោយគ្មានការរប្រុងប្រយ័ត្ន ក៏ត្រូវបានក្របីវ័ធចំពោះធ្លាយពោះវៀនចេញមកក្រៅ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានឪពុកម្តាយយកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពស្រុកវើនសៃ។

សូមបញ្ជាក់ថា យុវតីរងគ្រោះមកទល់នឹងពេលនេះ តើរួចផុតពីគ្រោះថ្នាក់ ឬមួយយ៉ាងណានៅឡើយទេ ដោយអ្នកសារព័ត៌មានមិនមានលេខទូរស័ព្ទទំនាក់ទំនងទៅមណ្ឌលសុខភាពស្រុកវើនសៃបាន៕