header ads

Sponsor

ISF

មកទស្សនាកម្មវិធីសិក្សាពីសាលាអន្ដរជាតិល្បីៗ និងនាំកូនៗរបស់អ្នកមកប្រលងសមត្ថភាព ក្នុងពិព័រណ៍សាលាអន្ដរជាតិ (International School Fair) នាចុងសប្ដាហ៍នេះ នៅថ្ងៃទី១៤-១៥-១៦ ខែកញ្ញា នៅផ្សារទំនើប EXCHANGE SQUARE (ក្រោយស្ថានទូតអាមេរិក)ចាប់ពីម៉ោង​ ១០ព្រឹក​ ដល់​ ម៉ោង​ ៧យប់។

​​ សាលាអន្ដរជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ សេវាកម្ម និងចំណីអាហារកុមារ ប្រមាណជាង២០នឹងរួមគ្នាតាំងបង្ហាញផលិតផល ព័ត៌មានលម្អិតពីកម្មវិធីសិក្សា កម្មវិធីផ្ដល់ជូនពិសេសៗ ជាមួយនឹងការបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនរួមមាន៖ សាលា H&K International School, Singapore Cambodia International Academy (SCIA), Zaman, The Giving Tree School, Western, Pingu, Footprint, NIRA ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកុមារ Baby Care, ក្រុមហ៊ុន Brain Scan Cambodia, ការ៉េម La Pops, សំណង់ទុយោ DoyDoy, និងកម្មវិធីវិទ្យាសាស្រ្ដថ្មី Nutty Scientists។

មិនតែប៉ុណ្ណោះ លោកអ្នកអាចនាំកូនៗជាទីស្រលាញ់ មកចូលរួមចុះឈ្មោះលេងល្បែងកម្សាន្ដជាច្រើនប្រភេទដូចជា ការប្រកួតអាន ផាត់ពណ៌ សរសេរតាមអាន ច្រៀង រាំ សង់ទុយោ DoyDoy ផ្គុំTangram សម្ដែងសមត្ថភាព ជាមួយនឹងឱកាសឈ្នះបានរង្វាន់ជាច្រើន។

អ្វីដែលរឹតតែពិសេសនោះ ពិព័រណ៍សាលាអន្ដរជាតិនឹងផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់ប្អូនៗកុមាររួមមាន ការចែកជូនរង្វាន់ជាច្រើនដោយ​ ដោយឥតគិតថ្លៃ ដល់កូនៗ​ កុមារ​តូចៗ​​ ដូចជា​ ប៉េងប៉ោង​ ការ៉េម La Pops ស្ករគ្រាប់ Miklita​ មួកCuteCute កងដៃ និងការថតរូបកាតFREE ព្រមទាំងការតេស្ដសាកល្បង បង្ហាញពីអាថ៌កំបាំងទេសកោសល្យខួរក្បាលពីកំ ណើត និងផ្ដល់ជូននូវទីធ្លាកូនបាល់កម្សាន្ដពី Baby Care ទីធ្លាលេង Doy Doy ទីធ្លាអានសៀវភៅទៀតផង។

បន្ថែមពីនោះ លោកអ្នកអាចចូលរួមទស្សនាការសម្ដែងយូហ្គាពីប្អូនៗកុមារ និងកម្មវិធីសិក្សាបែបវិទ្យាសាស្ដ្រថ្មីៗ ផងដែរ។ ក្នុងនោះ ឳពុកម្ដាយក៏អាចប្រឹក្សាយោបល់ពីការសិក្សាអប់រំ​និង ការកក់កាលវិភាគសម្រាប់ដើរទស្សនា ទីតាំងនិងបរិយាកាសសិក្សា តាមសាលាអន្ដរជាតិនីមួយៗដោយឥតគិតថ្លៃផងដែរ។

កុំភ្លេចនាំកូនៗរបស់អ្នកមកប្រលងសមត្ថភាព លេងល្បែងកម្សាន្ដ សួរព័ត៌មានបន្ថែម ទទួលការ៉េម ប៉េងប៉ោង និង កាដូFREE ក្នុងពិព័រណ៍សាលាអន្ដរជាតិនាពាក់កណ្ដាលខែកញ្ញានេះទាំងអស់គ្នា។

កម្មវិធីនេះរៀបចំដោយអនុស្សា ដៃគូសហការដោយផ្សារទំនើប Exchange Square និង សហការឧបត្ថម្ភធំដោយសាលាអន្ដរជាតិ H&K និង SCIA។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផេកអនុស្សាអ៊ីវេន ឬ ទំនាក់ទំនងទូរស័ព្ទលេខ 012 230 140។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post