header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងអ៊ីនធើណេត NET-24H 5555 ពុំមានលិខិតអនុញ្ញាតត្រឹមត្រូវនោះទេ ខណៈដែលគណៈកម្មការចុះត្រួតពិនិត្យ ហើយដោយសារមូលហេតុនេះ សមត្ថកិច្ចក៏បានសម្រេចបិទអាជីវកម្មនេះទាំងស្រុងតែម្តង ដោយមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មទៀតទេ។

តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១នោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំង ផ្ទះដែលប្រកបអាជីវកម្មល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ជាប់សណ្ឋាគារអង្គរ ។

ប្រភពបានឲ្យដឹងថា មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងខាងលើនេះតាមបទបញ្ជា ហើយជាលទ្ធផល ក្រោយពីការត្រួតពិនិត្យ ពុំឃើញមានទូហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទកុំព្យូទ័រ (NET-24H 5555)ប៉ុណ្ណោះ ។

បន្ទប់មក សមត្ថកិច្ចបានសម្រេចថា ដោយទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ គណៈកម្មការ ក៏បានសម្រេចបិទអាជីវកម្មនេះទាំងស្រុង ដោយមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មអ៊ីនធើណេតទៀតឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post