
ភ្នំពេញៈ ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងទទួលបានបណ្ដឹងពីប្រជាពលរដ្ឋរស់នៅជិតខាង បានរាយការណ៍ថា ហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់មាន់តាមOnline ហើយមានមនុស្សប្លែកមុខចេញចូលស្រែកហ៊ោកញ្ជ្រៀវ បង្កសំលេងរំខាន ដល់ការរស់នៅរបស់ពួកគាត់ ទើបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះបង្រ្កាបនិងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអបរំណែនាំ និងឲ្យក្រុមគ្រួសារមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យត្រលប់ទៅផ្ទះវិញ។


ប្រតិបត្តិការណ៍ខាងលើនេះ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងដែលសមត្ថកិច្ចអាវុធហត្ថដកហូតបានរួមមាន៖ ទូរទស្សន៍ចំនួន២គ្រឿង និងម៉ូតូចំនួន៨គ្រឿង។


បច្ចុប្បន្ន បងប្អូនដែលអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួននោះ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាទៅផ្ទះវិញរៀងៗខ្លួនវិញហើយ៕


