header ads

Sponsor

រិទ្ធី

កញ្ញា លី ច័ន្ទវត្តី អតីតសកម្មជនគណបក្សគណបក្សសង្គ្រោះជាតិ បានទៅដល់ប្រទេសសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

វត្តមានរបស់កញ្ញារាងតូចច្រឡឹងនៅក្នុងទឹកដីស៊ីវីល័យ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីកូរ៉េ។ កញ្ញា លី ច័ន្ទវត្តី ហៅនាង តូច បាននិយាយថា៖ ដល់កូរ៉េភ្លាម មានកម្មវិធីភ្លេត អរគុណបងៗស្វាគមន៍ និងរាប់អាននាងខ្ញុំយ៉ាងកក់ក្តៅ។

កញ្ញាក៏បានចូលរួមកម្មវិធី លេងល្បែងកម្សាន្តជាមួយបងប្អូនពលករខ្មែរ និងពល​ករមកពី១៦ប្រទេសផ្សេងទៀត។ ការលែងល្បែកកម្សាន្តនេះប្រារព្ធធ្វើឡើងនៅតំបន់ Gwangju។ កញ្ញាបានសម្តែងនូវអារម្មណ៍សប្បាយរីករាយដែលបានជួបជាមួយបងប្អូនពលករកម្ពុជា។

ចំណែកឯម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Tang Siv Love បានសរសេរថា៖ សប្បាយចិត្តណាស់បានជួបកញ្ញាវតីយុវនារីក្លាហ៊ាននឹងបងប្អូនខ្មែរពេលលេងហ្គែមជាមួយគ្នា​ ថ្ងៃនេះអបអរសាទរ​ប្រទេស​កម្ពុជា​ជាប់លេខ១​ បានទឹកប្រាក់ចំនួន៧០ម៉ឺវ៉ុន។

ទោះជាយ៉ាងណាក៏ដោយ កញ្ញា លី ច័ន្ទវត្តី មិនបានបញ្ជាក់ថាតើកញ្ញាទៅប្រទេសកូរ៉េរយៈពេលប៉ុន្មានថ្ងៃ និងក្នុងគោលបំណងអ្វីនោះដែរ។ បើមានព័ត៌មានលម្អិតក្រុមការងារ Amapapa.news នឹងផ្សព្វផ្សាយជូនបងប្អូនអ្នកអានបន្ថែមទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post