header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿងរបស់តារាចម្រៀង​ Rap MC Bull ត្រូវបានគេលួចពីម្ដុំបុរីចំការដូង ហើយព្យាយាមបើកគេចខ្លួន ក្រោយពីដឹងថា មានគេដេញតាម ទើបបើករថយន្តយកទៅប្លុងចោលនៅដីឡូមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ហើយរួចរត់គេចខ្លួនបាត់ស្រមោល។

ករណី​​លួចរថយន្តនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃ​ទី៧ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅមុខបុរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ​ ហើយត្រូវបានរកឃើញវិញ នៅចំណុចដីឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំ​វល្លិ៍ស​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាម៉ោង​៣៖២០នាទីទៀបភ្លឺ​ថ្ងៃដដែលនេះ​។

ភ្នាក់ងារ​ CAM POST ​ បានដកស្រង់តាមការរៀបរាប់របស់តារាចម្រៀង Rap MC Bull ឲ្យដឹងថា មុនពេលកើតហេតុ​ វេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៨នេះ រូបគាត់​បានបើករថយន្តមួយគ្រឿង​ម៉ាកកាមរី​បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AB-3664 មកឈប់ចាំយកប្អូន នៅមុខបុរីចំការដូង ខណ្ឌដង្កោ​ ហើយគាត់បានចូលទៅអង្គុយញាំអីបានមួយសន្ទុះ ប្អូនស្រីរបស់គាត់ ក៏បានមកដល់​ ហើយសួរគាត់ថា បង​ឡានទុកនៅណា? ស្រាប់តែគាត់ភ្ញាក់ព្រើត​ ហើយប្រញាប់ដកទូរស័ព្ទមកមើលឃើញ សញ្ញាជូនដំណឹងរបស់ប្រព័ន្ធ GPS ដែលគាត់ទើបតែដាក់ភ្ជាប់ជាមួយរថយន្តបានតែមួយថ្ងៃប៉ុណ្ណោះ ដែលសញ្ញាជូនដំណឹងនោះ បានប្រាប់ពីសកម្មភាពរថយន្ត​របស់គាត់ បានបើកចេញ ដោយសារតែគាត់បើកទូរស័ព្ទមកមើលយឺតពេលបន្តិច ព្រោះរថយន្តរបស់គាត់ ត្រូវបានជនសង្ស័យបើកចេញពីកន្លែងកើតហេតុ ទើបគាត់បើកមើលតាម GPS ដែលលោតបង្ហាញពីទីតាំង​រថយន្តរបស់គាត់ កំពុងបើកទៅតាមផ្លូវវេងស្រេង ពីកើតទៅលិច ទើបគាត់បានទាក់ទងរាយការណ៍ទៅប្រាប់សមត្ថកិច្ច ដើម្បីជួយបោះដៃប្រាប់ពីទីតាំងដែលរថយន្តរបស់គាត់បើកបន្តទៅដល់ណា​ ដើម្បីឲ្យ​សមត្ថកិច្ចតាមគោលដៅជួយស្ទាក់ឃាត់រថយន្តគាត់​ផង ហើយគាត់ក៏យករថយន្តមួយគ្រឿងផ្សេងទៀត​ ដេញតាមរកតាម GPS នោះដែរ។

ឌីជេ Bull បានប្រាប់បន្ត​ទៀតថា រហូតមកដល់ម៉ោងជាង៣ទៀបភ្លឺ ថ្ងៃដដែលនេះ គាត់បើកមើលឃើញ GPS ដែលលោតបង្ហាញពីទីតាំងរថយន្តទៅដល់​ចំណុចផ្លូវមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយក៏ឈប់ស្ងៀម ទើបគាត់បើករថយន្ត​ ជាមួយសមត្ថកិច្ចតាមទៅដល់​ចំណុចខាងបង្ហាញប្រាប់តាម GPSនោះ ក៏បានប្រទះឃើញរថយន្តនោះពិតប្រាកដមែន ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណ ​ឆ្កឹះ​សោលួចហើយបើករត់គេច ប្រហែលជាដឹងដំណឹងថា មានអ្នកដេញតាម ទើបយករថយន្តទៅប្លុងចោល នៅក្នុងបរិវេណដីឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំ​វល្លិ៍ស​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ​​រថយន្តតារាចម្រៀងរ៉េប MC Bull ដែល​ចោរលួចយកទៅនោះ ត្រូវបានជនរងគ្រោះសហការជាមួយកម្លាំងសមត្ថកិច្ច តាមរកឃើញនៅក្នុងខេត្តកំពង់ស្ពឺ​នោះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន CAM POST ថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់​នោះទេ ដោយសុំពេល​ធ្វើការបំភ្លឺពីជនរងគ្រោះ និងពិនិត្យមកនៅកន្លែងទុករថយន្តថា មានកាមេរ៉ាសុវត្ថិភាព ឬក៏អត់សិន និងតាមដានស្រាវជ្រាវ​ រកតម្រុយ​បន្ថែមទៀត។ ចំណែករថយន្តត្រូវបានជនរងគ្រោះ បើកយកត្រឡប់ទៅវិញផងដែរ។

សូមបញ្ជាក់ថា​ ចោរដ៏ជំនាញនេះបានធ្វើសកម្មភាពឆ្កឹះសោលួចយករថយន្តមកបានសម្រេច ហើយបើករត់គេចចេញមក តែប្រហែលជាដឹងដំណឹងថា មានអ្នកដេញតាម ទើបបើករថយន្តយកទៅប្លុងចោលកន្លែងស្ថាត់ ហើយគេចខ្លួនបាត់ស្រមោលតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post