header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តើបងប្អូនមាននឹកដល់សម្តេចតា សម្ដេចតាទួត ព្រះ​បរម​រតន​កោដ្ឋនៃយើងទេ? បទចម្រៀងមួយបទ «មហានឹក » ដែលបកស្រាយ និងនិពន្ធបទភ្លេង ទំនុកច្រៀងដោយ លោក ហានណារ៉ាក់ភារុន ពិតជាធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ក្ដុកក្ដួល ស្ដាប់រួចនឹកដល់ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាពន់ពេក។

លោកបានបន្ថែមឲ្យដឹងថា ព្រោះតែចិត្តនឹក និងស្រលាញ់ដល់សម្តេចតា ទើបជំរុញឲ្យលោកនិពន្ធបទចម្រៀងមួយបទនេះបាន តើបងប្អូនមាននឹកដល់ទ្រង់ទេ? ថ្ងៃ ១៥តុលា គឺជាថ្ងៃដែលប្រជាជនទូទាំងផែនដីសោកស្តាយបំផុត ១៥តុលា ទឹកនេត្រាកូនចៅប្រុសស្រី ទូទាំងផែនដីស្រក់ចុះព្រោះសែនសោកស្តាយ ព្រះអង្គទ្រង់លា លាគ្មានថ្ងៃវិញឡើយ។

ចម្រៀងមួយបទនេះលោកបាននិពន្ធតាំងពី ថ្ងៃទី ១៥ខែតុលាឆ្នាំ២០១២ មកម្លេះប៉ុន្តែពេនោះ លោកមិនទាន់បានចូលសិល្បៈទេ ហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងមេចអោយចេញជាបទភ្លេង និងចម្រៀងដែរ ហើយក៏គ្មានសម្ថភាពនិងធ្វើដែរ បានត្រឹមសរសេហើយយកមកទុក ទុកក្រែងថ្ងៃមួយបានបញ្ចេញ តែអីឡូវបានបញ្ចេញហើយ លោកពិតជាសប្បាយចិត្តខ្លាំងណាស់ លោកសង្ឈឹមថាបងប្អូន និងជួយ Share បទនេះ និងផ្សព្វផ្សាយបន្តដើម្បីអោយបងប្អូនទូទាំងប្រទេសបានស្តាប់ និងចេះច្រៀង គ្រប់ៗគ្នា ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post