header ads

Sponsor

រិទ្ធី

ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែពួកបោកប្រាស់នៅកម្ពុជា​ពិសេសទណ្ឌិតរត់ចោលគុកបើមិនជាន់កែងមិនរាងចាលទេ។ ឯណាទៅអាមេរិកមិនអោយជាន់ដី? ឯណាទៅដែលអសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យូរ? 
ឯណាទៅដែលគេមិនអោយប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ? អ្នកបោកប្រាស់គេគួរទៅរៀនថែមទៀត ឯអ្នកជឿគេបោកគួរមានការអៀនខ្មាសផងដែរ។

នេះជាសារឌឺដងទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរបស់សម្តេច ហ៊ុន សែន កំឡុងពេលដែលសម្តេចកំពុងតែស្ថិតនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ទាក់ទងនឹងសំណួរខាងលើរបស់សម្តេច ហ៊ុន សែន លោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យាដែលកំពុង            និរទ្ទេសទៅបរទេស បានឆ្លើយបែកកត្តវិទ្យាយ៉ាងដូច្នេះថា៖ ខ្ញុំសូមឆ្លើយសំណួរ៣របស់តេជោកូនមាន់ពេលចេញក្រៅ៖ ១-សម្តេចសួរថានរណាគាត់ចូលអាមេរិកមិនបាន? ចម្លើយ៖ ហ៊ុន​ សែន ​ចូលស្នាក់ការ​ UN​ មានទីតាំងនៅលើទឹកដីអាមេរិក តែបរិវេណប្រជុំ និងសណ្ឋាគារប៉ុណ្ណោះ។ មានន័យថា​មកពីទីស្នាក់នៅអាមេរិក មិនមែនហ៊ុន សែន​ចូលអាមេរិកទេ។

ចំណែកឯ សំណួរទី២- បើខ្ញុំ (សម្តេច ហ៊ុន សែន) ខុសច្បាប់ហេតុអ្វី UN អញ្ជើញ​ឱ្យមកអង្គុយ និងថ្លែង?
លោក ស៊ន តារា ឆ្លើយថា៖ ខៀវ​ សំផន និងអៀង សារី គឺជាមេឃាតករចិនជួយសម្លាប់​ខ្មែរឆ្អឹងគរដូចភ្នំហេតុអ្វីUN​ អញ្ជើញ​ទៅអង្គុយ និងថ្លែង ឯហ៊ុន​ សែន ថាអ្នករំដោះជាតិចន្លោះ១៩៧៩-១៩៩២ គេមិនហៅទៅអង្គុយនិងថ្លែង? ប្រជុំUN ជាការប្រជុំសមាជិកខ្លួនរួម​មានទាំងប្រទេសផ្តាច់ការឃោឃៅ​ និងប្រទេសសិទ្ធិមនុស្ស​ គ្មាន​នរណាអញ្ចើញ ទេ គឺសមាជិកត្រូវចូលរួមទោះអ្នកខ្លះត្រូវបាន អាមេរិកហាមមិនឲ្យជាន់ទឹកដីក្តី​ ធ្វើម៉េចបើស្នាក់នៅទីហ្នឹង។

ដោយឡែកសំណួរទី៣- ឯណាទៅថាគេដកហូតកៅអី ឥឡូវខ្ញុំកំពុងតែអង្គុយ? ចម្លើយ៖ បោក! គ្មាននរណាថា UNដកហូត ឬព្យួរកៅអីទេគឺហ៊ុន សែន ​អ្នកថា។ គេថាសភាអឺរ៉ុបស្នើឲ្យព្យួរកៅអីនៅUN ព្រោះ​រដ្ឋាភិបាល​ហ៊ុន​ សែន​ខុសច្បាប់​ ហើយលោកសម រង្ស៊ី និងពលរដ្ឋជាច្រើនគាំទ្រឲ្យព្យួរខាងមុខឆាប់ៗ គ្មាននរណាថាគេដ កឬព្យួរបាត់ទៅហើយឡើយ។ សង្ឃឹមថា​មិនយូរទេបើហ៊ុន សែន បន្តរំលោភច្បាប់ និងសិទ្ធិមនុស្សកៅអីនឹងព្យួរ។ កុំដើរស្រាតខោថាចេះបំបាំងកាយ។ ហ៊ុន​ សែនចប់ហើយ។ ប្តូរ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post