header ads

Sponsor

រិទ្ធី

ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ទទួលមរណភាព នៅវេលាម៉ោង១៣:០០ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨​ ដោយរោគាពាធ ក្នុងជុន្មាយុ៧៤ឆ្នាំ។  នេះបើយោងអគ្គលេខាធិការព្រឹទ្ធសភា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ អគ្គលេខាធិការព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងពីមរណភាពរបស់ ឯកឧត្តម​ នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា។ ឯកឧត្តមបានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា៖ សពរបស់ឯកឧត្តម នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហើយពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post