header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រីជាង២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីតាំងខារ៉ាអូខេយីហោ PRO ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅពេលអាជ្ញាធរប្រឆាំងគ្រឿងញៀន សហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀន តាមក្លឹបកម្សាន្តនាពេលរាត្រី។

ថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីន ICE ១៨កញ្ចប់តូច ត្រូវបានរឹបអូសនៅក្នុងសម្បុកគ្រឿងញៀននោះ​។

ក្នុងចំណោមមនុស្សទាំង២០នាក់ សមត្ថកិច្ចបានធ្វើការសាកសួររកឃើញថា មាន២នាក់ ជាជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងជាមុខសញ្ញាចាស់ធ្លាប់ពន្ធនាគារ២លើកមកហើយ ហើយក្នុងនោះមានម្នាក់ ជាប្អូនថ្លៃរបស់អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនទៀតផង។

ចំណែកមនុស្សជាង១០នាក់ទៀត សុទ្ធតែបានប្រើប្រាស់គ្រឿងញៀន និងបម្រើ​នៅក្នុងបន្ទប់ខារ៉ាអូខេនោះតែម្តង។ នេះតាមការបញ្ជាក់ពីសមត្ថកិច្ច បន្ទាប់បានធ្វើតេស្តទឹកនោម លើមនុស្សទាំងអស់នោះ។

ក្រោយពីការសាកសួរមនុស្សជាង១០នាក់ ត្រូវបានសមត្ថកិច្ចតម្រូវឲ្យសាច់ញាតិ ឬក្រុមគ្រួសារទៅធ្វើកិច្ចសន្យា និងធានាយកទៅផ្ទះវិញ តែក៏មានខ្លះប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅធ្វើការអប់រំ ហើយមានតែ២នាក់ទេ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

ពុំមានរបាយការណ៍បង្ហាញពីការចាប់ខ្លួនម្ចាស់ខារ៉ាអូខេ PRO នេះទេ ទោះបីអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ បានសារភាពថា ពួកគេបានទិញគ្រឿងញៀនពីម្ចាស់ក្លឹប និងជួលបន្ទប់ក្លឹប ដើម្បីជក់គ្រឿងញៀន។

សូមបញ្ជាក់ថា មានក្លឹបកម្សាន្ត​រាត្រីរាប់រយនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រកបអាជីវកម្មលក់គ្រឿងញៀន និងជួលបន្ទប់ឲ្យ​ពួកយុវជនប្រើប្រាស់គ្រឿងញៀន ក្រោមរូបភាពបិទបាំងដោយអាជីវកម្មខារ៉ាអូខេបន្តិចបន្តួច ប៉ុន្តែអាជ្ញាធរច្រើនឆ្នាំមកហើយ មើលរំលងវិបត្តិសង្គមដ៏គ្រោះថ្នាក់នេះ ហើយយូរៗម្ដង គេឃើញមានការបង្ក្រាបទ្រង់ទ្រាយតូចៗ ក្នុងន័យ ដើម្បីក្រើនរំឭកម្ចាស់ទីតាំងផ្សេងៗទៀត កុំបំភ្លេចអាជ្ញាធរមានសមត្ថកិច្ចឲ្យ​សោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post