អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ សមត្ថកិច្ចស្រុកមណ្ឌលសីមា សហការជាមួយក្រុមគ្រូពេទ្រជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំបាក៉ខ្លង បានចុះទៅ​ធ្វើកោសលវិច័យលើសពបុរសម្នាក់ ដែលបានអណ្តែតមកទើលើឆ្នេរកោះយ៉ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ក្រោយពេលទទួលបាន ដំណឹងពីប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច នៅវេលា៦ព្រឹកថ្ងៃទី១៧ កញ្ញា ២០១៨។

ក្រោយប្រតិបត្តិការអស់រយៈពេលពេញមួយព្រឹក ក្រោមកិច្ចសហការគ្នាល្អលើការត្រួតពិនិត្យនិងធ្វើកោសលវិច័យលើសពរងគ្រោះរួចមក ឃើញថា មានភាពមិនប្រក្រតីមួយចំនួន គួរឲ្យកត់សម្គាល់​ដូចជា ស្នាមរបួសក្រោមចង្ការខាងស្តាំ ស្នាមជាំខ្មៅខៅកញ្ចឹងក អណ្តាតនិងភ្នែកទាំងពីរលានចេញមកក្រៅ និងបន្សល់ទុក កាបូបមានលុយរៀលបន្តិចបន្តួច គ្មានអត្តសញ្ញាណបណ្ណសម្គាល់​ខ្លួន។

យោងតាមរូបភាពភស្តុតាងខាងលើ សមត្ថកិច្ចជំនាញនៅមិនទាន់ហ៊ានកំណត់ច្បាស់លាស់នៅឡើយថា សពរងគ្រោះស្លាប់ដោយមូលហេតុអ្វី? ក្រោមហេតុផលមួយថា សពរងគ្រោះបានស្លាប់យូរថ្ងៃកន្លងមកហើយ ធ្វើឲ្យ​ក្រុមការងារត្រួតពិនិត្យពិបាកវាយតម្លៃ និងធ្វើការ សន្និដ្ឋានលើករណីមួយនេះ។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អោយដឹងថា គាត់បានប្រទះឃើញក្រុមក្មេងអ្នកចុះទូកតែងតែចុះដើររាវរក នៅតាមបណ្តោយឆ្នេរកោះយ៉ រកមនុស្សបាត់ខ្លួនម្នាក់ កាលពីបីបួនថ្ងៃមុន ហើយកាលពីម្សិលមិញថ្ងៃទី១៦ កញ្ញា ក៏បានមកម្តងទៀតដែរ លុះព្រឹកឡើងក៏បាត់ខ្លួន ក្រុម អ្នកទាំងនោះអស់ទៅ ហើយឮថា ឡើងឡានត្រឡប់ទៅស្រុកនៅខេត្តព្រៃវែង។

បញ្ហានេះបានបន្សល់ទុកនូវភាព ស្មុគ្រស្មាញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយសុត្ថិភាពសពរងគ្រោះ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ដោយសព​ដាក់តម្កល់រង់ចាំសាច់ញាតិនៅក្នុងបរិវេណវត្តសមុទ្ធារាម ហៅវត្តបាក់ខ្លង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor