ក្រោយពីបានជោគជ័យជាមួយនឹងស្មាតហ្វូន ជាច្រើនស៊េរី នៅក្នុងទីផ្សាររួចមក តួយ៉ាងដូចជា V9, X21, Y85 ជាដើមនោះ ពេលនេះ vivo ក៏បានប្រកាសនឹងនាំចូលស្មាតហ្វូនដ៍ស្រស់ស្អាត ជំនាន់ក្រោយរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ!
ម៉ូឌែលចុងក្រោយនោះមានពីរ មកដំណាលគ្នា និងមានឈ្មោះក៏ស្រដៀងគ្នាផងដែរ នោះគឺ V11 និង V11i។ vivo នឹងរៀបចំសម្ភោធការមកដល់ជាផ្លូវការ នូវស្មាតហ្វូនទាំងពីរម៉ូឌែលខាងលើនេះ យ៉ាងធំសម្បើម អមជាមួយនឹងការប្រគំតន្រ្តី “Music Run Glow Concert” មានការចូលរួមពីសំណាក់តារាតំណាងរបស់ខ្លួន ទាំងបី ក៏ដូចជាតារាល្បីៗទៀតជាច្រើនផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងត្រូវបា្ររព្ធនៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018នេះ និងមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ហង្សមាសផងដែរ។
vivo V11 និង V11i មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ វាក៏មានបំពាក់ជាមួយនឹងលក្ខណៈពិសេសមួយចំនួនផងដែរដូចជាៈ
- អាចស្កេនម្រាមដៃដោយផ្ទាល់នៅលើអេក្រង់បាន (សម្រាប់តែម៉ូដែលV11ប៉ុណ្ណោះ)
- មុខងារសាកថ្មបានលឿន សាកថ្ម 5 នាទី និយាយទូរស័ព្ទបានដល់ទៅ 2ម៉ោង30នាទី(ម៉ូដែល V11) ចំនែកម៉ូដែលV11i វិញ សាកថ្ម 5 នាទី និយាយទូរស័ព្ទបានដល់ទៅ 3ម៉ោង48នាទី អមជាមួយនឹងប្រព័ន្ធសុវត្ថិភាពក្នុងការសាកថ្ម ដែលអនុញ្ញាតឲ្យអ្នកសាកថ្មបណ្តើរលេងបណ្តើរបាន
- កាមេរ៉ាឆ្លាតវៃ ជាមួយនឹងមុខងារ AI អាចឲ្យអ្នកចាប់យកសកម្មភាពជុំវិញខ្លួនបានយ៉ាងល្អ គ្រប់កាលៈទេសៈ
- មុខងារស្កេនមុខសុវត្ថិភាព Face Access
- អេក្រង់ធំថ្លា (Full-Display) រចនាបែប តំនក់ទឹក និងផ្តល់រូបភាពបានល្អជាងមុន
- ជម្រើសពណ៌ថ្មី (Fusion Colors)
- កម្លាំងម៉ាស៊ីន និងអង្គផ្ទុកទិន្នន័យកាន់តែធំ (នឹងរៀបរាប់លម្អិត នៅពេលដែលវាមកដល់ជាផ្លូវការ)
សម្រាប់អតិថិជនដែលជា Fan របស់ vivo និងមានបំណងចង់ក្លាយខ្លួនជាម្ចាស់របស់ V11/V11i អ្នកអាចធ្វើការកុម៉្មង់ទុកវា ចាប់ពីពេលនេះបាន នៅតាមក្រុមហ៊ុន vivo ឬហាងលក់ទូរសព្ទនានាដែលជា តំណាងចែកចាយរបស់ vivo ជាមួយនឹងកញ្ចប់កាដូពិសេសរួមមានដូចជាៈ
- កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត
- ដងសែលហ្វី
- ដបទឹករក្សាកម្តៅ
- កាស និងបន្តោង vivo
- ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង 24 សប្តាហ៍។
សម្រាប់ព័ត៌មានបន្ថែម: https://www.facebook.com/vivosmartphonekh/