header ads

Sponsor

vivo

    ក្រុមហ៊ុន vivo ដែលជាក្រុមហ៊ុនស្មាតហ្វូនធំមួយមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជានោះកំពុងតែធ្វើអោយអតិថិជន ជាពិសេសយុវវ័យជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីសម្ពោធ vivo V11 V11i របស់ខ្លួន ធ្វើឡើងនៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018។

    បន្ទាប់ពីផេកផ្លូវការរបស់ក្រុមហ៊ុន vivo ធ្វើការផុសវីឌីអូមួយទាក់ទងនឹងការសម្ពោធជាផ្លូវការរបស់ម៉ូដែល vivo V11 V11i ហើយនោះ យើងឃើញថាមានយុវវ័យជាច្រើនធ្វើការshareវីឌីអូនេះ ដែលនៅក្នុងកម្មវិធីនោះគឺមានការ រត់នៅក្រោមភ្លើងពណ៌ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគុំតន្ត្រីដ៏អស្ចារ្យចូលរួមដោយតារាល្បីៗជាច្រើននាក់មានដូចជា លោកព្រាប សុវត្ថិ កញ្ញាសុខ ពិសី កញ្ញាឡូរ៉ា ម៉ម លោកឆន សុវណ្ណារាជ កញ្ញាសុខ ស្រីនាង កញ្ញាទេព បូព្រឹក្ស លោកសុវត្ថិ មុនីវណ្ណ លោកសុវត្ថិ មុនីនាគ លោកសុវត្ថិ សិរីវុឌ្ឍ ជាពិសេសកម្មវិធីទាំងមូលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ហង្សមាស ថែមទៀតផង។ 

ពិតជាមិនធម្មតាទេចំពោះកម្មវិធីដ៏កក្រើកមួយនេះ ព្រោះមើលតាមវីឌីអូប៉ុណ្ណោះក៏ដឹងកម្មវិធីនោះសប្បាយយ៉ាងម៉េចដែរ ដូចនេះយុវវ័យទាំងអស់ប្រហែលមិនរំលងកម្មវិធីដ៏អស្ចារ្យនេះទេ។
    ចឹងអ្នកទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅចំពោះកម្មវិធីសម្ពោធម៉ូដែល V11 V11i នេះ? 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post