header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមាគមអ្នកលក់ឱសថកម្ពុជា បានព្រមាន និងចាត់វិធានការតាមផ្លូវច្បាប់អ្នកចែកចាយឱសថ និងគ្រឿងសម្អាងការ ដែលគ្មានច្បាប់អនុញ្ញាតតាមបណ្តាញសង្គម។ នេះបើតាមលោក ឡី សុភាព។

លោក ឡី សុភាព ប្រធានសមាគមអ្នកឱសថកម្ពុជា និងជាប្រធានសហព័ន្ធវិនិយោគិន បានឲ្យដឹងក្នុងពិធីផ្សព្វផ្សាយច្បាប់ និងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសុខាភិបាលកាលពីរសៀលថ្ងៃទី២ ខែកញ្ញា នៅសណ្ឋាគារស្កាយឡែន បាអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ពិសេសនោះអ្នកធ្វើការផ្សព្វផ្សាយលក់នៅបណ្តាញសង្គម ឬឡាយត្រូវមើលច្បាប់ឲ្យបាន ដឹងជាមុនសិនដោយកុំចេះតែឡាយ។

លោកបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងធ្វើការផ្សព្វផ្សាយទំនិញតាមហ្វេសប៊ុក ឬឡាយ សូមពិនិត្យមើលបទស្ថានគតិយុត្តិសិន កុំចេះតែទុកចិត្តចិត្តលើកក្រុមហ៊ុន ដែលធ្វើឲ្យលក់នោះទេ។ ជួលកាលវាមកបោកយើងវាចេញទៅវិញបាត់(ទូកទៅកំពង់នៅ)ខាងក្រុមហ៊ុនវាប្រមូលលុយទៅបាត់ចំណែកយើងជាអ្នកចែកចាយជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់»

លោក ឡី សុភាព ក៏បានឲ្យដឹងថា សមាគមន៍របស់លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីតាមដានចំពោះអ្នកធ្វើការចែកចាយផលិតផលតាមអនឡាញផងដែរ។ លោកថា នឹងធ្វើការតាមផ្លូវច្បាប់ ដោយមានសហការជាមួយអគ្គស្នងការងារនគរបាលជាតិ ចាត់វិធានការចំពោះអ្នកដែលធ្វើការចែកចាយលផលិតផលដែលគ្មានច្បាប់អនុញ្ញាតរបស់ក្លែងក្លាយ ឬខូតគុណភាព។

លោកក៏បានឲ្យដឹងថា ការផ្សព្វផ្សាយច្បាប់នៅថ្ងៃនេះ ដើម្បីឲ្យបានយល់ដឹងអំពីអង្គច្បាប់ពាក់ព័ន្ធនឹងផ្នែកទណ្ឌសាស្ត្រ ដែលកិច្ចការទាំងអស់ពាក់ព័ន្ធនិងអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបាន​យល់ដឹងច្បាស់។ លោកបន្តថា ការផ្សព្វផ្សាយនេះបានផ្តល់សំខាន់លើឱសថអាហារបំប៉ន់ បែបចំណីអាហារ និងគ្រឿងសម្អាងការ។

លោក ង៉ែត វ៉ាន់ថូក ប្រធានសេវនាឯកជននៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងសុខាភិបាល និងអគ្គស្នងការនគបាលជាតិនិងភាគីពាក់ព័ន្ធនឹងចាត់វិធានការចំពោះអ្នកផ្សព្វផ្សាយចែកចាយឱសថ ដែលគ្មានច្បាប់អនុញ្ញាត ពិសេសនោះគ្រឿងសម្អាងលើបណ្តាញសង្គម។

លោកបានឲ្យដឹងថា បច្ចុប្បន្ននេះ មានឱសថស្ថានជាច្រើនបានបើកលក់ឱសថ ដោយសារតែសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពល្អប្រសើរ ទើបធ្វើឲ្យអ្នករកស៊ីទាំងក្នុងស្រុក និងក្រៅ ប្រទេស​មករកស៊ីច្រើន។

លោកបានបញ្ជាក់ថា «ចំនួនដ៏ច្រើននៃអ្នកករស៊ីផ្នែកឱសថចាំបាច់ណាស់ត្រូវបានមានការសុំច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ ពិសេសនោះកន្លែងដែលផ្តល់ឲ្យ គឺនៅច្រកចេញចូលតែមួយតែម្ត»

លោកក៏បានអះអាងថា សព្វថ្ងៃបញ្ហាប្រឈមបានកើតឡើងចំពោះឱសថមួយចំនួនផង ប៉ុន្តែអ្វីដែលខ្លាំងនោះ គឺលេងដែលជាគ្រឿងសម្អាងការ ដែលបានកំពុងផ្សព្វផ្សាយនៅបណ្តាញ​សង្គម ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាតនេះក្រសួងពាក់ព័ន្ធ នឹងរឹតបន្ដឹង និងចាត់វិធានការ ដើម្បីកុំឲ្យខូចកិត្តិសយដល់ប្រទេស។

ចំណែកលោកឧត្តមសេនីយ៍ទោ ជា ប៊ុកថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាល យុត្តិធម៌នៃអគ្គស្នាងការនគបាលជាតិ បានឲ្យដឹងថា ក្រសួងមហាផ្ទៃនឹងធ្វើវិធានរដ្ឋបាលដោយទី១.ចេញលិខិតទៅក្រសួងសុខភិបាល ទី២. សុំការសហការជាមួយអាជ្ញាធរ ក្នុងការ ផ្សព្វផ្សាយពីបញ្ហាទប់ស្កាត់ការលក់ឱសថ និងគ្រឿងសម្អាងការ និងទី៣.ត្រួតពិនិត្យទីតាំងទាំងឡាយ ដែលធ្វើការចែកចាយតែម្តង។

លោកឧត្តមសេនីយ៍ បានអះអាងថា សម្រាប់អាណត្តិទី៦នេះ ក្រសួងនឹងខិតខំធ្វើយ៉ាងណាដឹកនាំវិស័យមួយឲ្យមានសក្តានុពលរឹងមាំ ដើម្បីបង្រើនការទុកចិត្តពីប្រជាជន។ លោកបានសម្តែងក្តីសង្ឃឹមថា នឹងធ្វើកំណែទម្រង់លើកវិស័យសុខាភិបាលឲ្យមានភាពល្អប្រសើរមកវិញដើម្បីផ្តល់ជំនឿចិត្តពីប្រជាពលរដ្ឋផងដែរ។

លោកបន្ថែមថា ការផ្សព្វផ្សាយច្បាប់ឱសថមានសារៈសំខាន់ណាស់ ដើម្បីឲ្យម្ចាស់ឱសថស្ថានបានដឹងច្បាប់ក្នុងការលក់ឱសថ ដោយគ្មានការលក់ឱសថក្លែងក្លា​យ គ្មានឱសថខូចគុណភាពនិងឱសថគ្មានច្បាប់អនុញ្ញាតជាដើម។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស ក៏បានគូសបញ្ជាក់ថា «មានអាហាបំប៉នមួយចំនួន ទោះបីជាធ្វើឲ្យប្រជាជនមួយចំនួនបានជឿរជាក់ពីការផ្សព្វផ្សាយតាមបណ្តាញអនឡាញ តាមបណ្តាញសង្គមមួយចំនួនមានការទទួលស្គាល់ និងចុះបញ្ជីបានត្រឹមត្រូវ ប៉ុន្តែមានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយដោយឯងៗ បានធ្វើប៉ះពាល់ដល់សុខភាព និងខាតថវិការ»

លោកបន្តថា កន្លងមកសមត្ថកិច្ចនៃអគ្គស្នងការនគបាលជាតិបានបង្ក្រាបទីតាំងលក់គ្រឿងសម្អាង​មិនស្របច្បាប់ជាច្រើនកន្លែងផងដែរ ក្នុងនោះមានរបស់ក្លែងក្លាយ និងអត់មានគុណភាពជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post