header ads

Sponsor

vivo

ភ្នំពេញថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 នៅសណ្ឋាគារសុខា ក្រុមហ៊ុនvivoបានធ្វើកម្មវិធីសម្ពោធជាផ្លូវការម៉ូដែល V11&V11i ដែលជាម៉ូដែលថ្មីរបស់ខ្លួននៃម៉ូដែលត្រកូលV និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងជាពិសេសក៏មានការចូលរួមពីតារាតំណាងរបស់ក្រុមហ៊ុនvivoគឺលោក ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី តែមិនមានវត្តមានរបស់កញ្ញា ឡូរ៉ា ម៉ម នោះទេព្រោះតែគាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែកញ្ញា ឡូរ៉ា ម៉ម ក៏បានចេញវីឌីអូសូមអភ័យទោសសម្រាប់ការខកខានមិនបានចូលរួមនិងសូមអបអរសាទរដល់ការសម្ពោធម៉ូដែល V11&V11i អោយមានជោគជ័យក្នុងការលក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេឃើញមានវត្តមានតារាល្បីល្បី២រូបទៀត បានចូលរួមផងដែរនោះគឺលោក ណុប បាយ៉ារិទ្ធ និងលោក នី រតនា ។ លើកនេះក៏ជាលើកទីមួយសម្រាប់ក្រុមហ៊ុនvivoដែលធ្វើកម្មវិធីសម្ពោធដ៏ធំនេះកើតឡើង តាំងពីក្រុមហ៊ុនបានចូលមកទីផ្សារក្នុងប្រទេសកម្ពុជាឆ្នាំ2017 គិតមកដល់ពេលនេះគឺមានរយៈពេលជាងមួយឆ្នាំហើយ។

 យើងសង្កេតឃើញថាក្រុមហ៊ុនvivoក៏បានអោយអតិថិជនរបស់ខ្លួនធ្វើការកម្ម៉ង់ទិញនូវម៉ូដែល V11&V11i មុនថ្ងៃសម្ពោធផងដែរ។​ ជាក់ស្តែងក៏មានអតិថិជនជាច្រើនធ្វើការកម្ម៉ង់ទុកនូវម៉ូដែលថ្មីរបស់vivoនេះតាមបណ្តាហាងនានា ទោះមិនទាន់ដឹងតម្លៃពិតប្រាកដក៏ដោយ។ ហើយអ្វីដែលធ្វើអោយអ្នកគ្រប់គ្នាទន្ទឹងរង់ចាំនោះគឺតម្លៃជាក់លាក់នៅថ្ងៃសម្ពោធនេះតែម្តង បន្ទាប់ពីក្រុមហ៊ុនvivoបានធ្វើការបង្ហើបតម្លៃនៃម៉ូដែល V11&V11i ពីរដងនៅលើផេកផ្លូវការរបស់ខ្លួន ដោយលើកទីមួយបានដាក់តម្លៃ V11 ក្រោម 430$ និងV11iក្រោម 330$ ចំណែកលើកទីពីរ V11ក្រោម410$ និង V11i ក្រោម 310$។ ប៉ុន្តែពេលនេះតម្លៃបានចេញជាផ្លូវការហើយគឺ V11  តម្លៃ 399$ និង V11i តម្លៃ 299$។ តម្លៃនេះពិតជាពិសេសខ្លាំងមែនទែន បើធៀបជាមួយនឹងសមត្ថភាព V11&V11i។

+ចំពោះV11ដែលមានចំនុចពិសេសដូចជា:

  • -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
  • -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  •  -អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
  • -ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី
  • -បច្ចេកវិទ្យា AI HDR, AI Face Beauty​ ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
  • -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
  • -មានពីរពណ៌គឺ Starry Black និង Nebula Blue
  • -Funtouch OS_4.5/Android 8.1
  • -Qualcomm 660AIE Octa-core 1.95GHz
  • -RAM 6GB + ROM 128GB

+ចំពោះV11iដែលមានចំនុចពិសេសដូចជា:

  • -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
  • -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  • -អេក្រង់ 6.3inch" (FHD+2280*1080) IPS
  • -ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី
  • -បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
  • -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
  • -មានពីរពណ៌គឺ Starry Black និង Nebula Blue
  • -Funtouch OS_4.5/Android 8.1
  • -P60 Octa_core 2.0GHz
  • -RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

ជាមួយនឹងកម្លាំងម៉ាស៊ីននិងចំនុចពិសេសប៉ុននេះ គឺអាចនិយាយបានថាតម្លៃរបស់ V11&V11i

ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះអ្នកប្រើប្រាស់ទូទៅ។ ​ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍ទៅលើម៉ូដែលទាំងពីរអាចធ្វើការកម្ម៉ង់ទិញបានតាមហាងទូរស័ព្ទនានាទូរទាំងប្រទេស និងរាល់ការកម្ម៉ង់លើកនេះលោកអ្នកនឹងទទួលបានកញ្ចប់កាដូរពិសេសជាច្រើនមានដូចជា:

  1. កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត
  2.  ដងសែលហ្វី 3
  3. ដបទឹករក្សាកម្តៅ 4
  4. កាស និងបន្តោង vivo 5
  5. ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំ ហ្មង 24 សប្តាហ៍។

ការសម្ពោធ V11&V11i លើកនេះពិតជាមិនធម្មតានោះទេ ព្រោះការសម្ពោធធ្វើពីរថ្ងៃជាប់គ្នាតែម្តងគឺថ្ងៃទី15 ខែកញ្ញា​ ឆ្នាំ2018ជាមួយនឹងម្ចាស់ហាងនានាទូទាំងប្រទេសដើម្បីប្រកាសអំពីតម្លៃជាក់លាក់របស់ V11&V11i និងថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018ជាមួយអតិថិជនផ្ទាល់តែម្តងដែលធ្វើឡើងនៅកោះពេជ្រ ចាប់ពីម៉ោង4ល្ងាចតទៅក្នុងកម្មវិធី vivo Music Run Glow Concert! មានការរត់នៅក្រោមភ្លើងពណ៌ចម្រុះ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគុំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា និងមានការចូលរួមពីតារាតំណាងទាំងបីរបស់ក្រុមហ៊ុនគឺលោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ព្រមទាំងតារាល្បីផ្សេងៗទៀតផងដែរ។ ដូចនេះកុំភ្លេចចូលរួមកម្មវិធីដ៏អស្ចារ្យទាំងអស់គ្នា ឬអាចទស្សនាការផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ហង្សមាស និងមានliveផ្ទាល់ពីផេកផ្លូវការរបស់ក្រុមហ៊ុនvivo។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post