header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយឃើញពីរបៀបរៀបចំមានសណ្តាប់ធ្នាក់ល្អ ព្រមទាំងកិច្ចការផ្នែកការងារ​រដ្ឋាភិបាលល្អនោះ ក្រសួងយុត្តិធម៌ បានចាត់ទុកកន្លែងពន្ធនាគារ នៅខេត្តសៀមរាប ជាពន្ធនាគារគំរូប ចំពោះបណ្តាពន្ធនាគារនៅខេត្តផ្សេងៗទៀត។ នេះបើអ្នកនាំពាក្យក្រសួងយុត្តិធម៌។

ខណៈដែលដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងមកនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ពន្ធនាគារខេត្តសៀមរាប អាចចាត់ទុកជាពន្ធនាគារគំរូបាន នៅកម្ពុជា។

យ៉ាងណាក្តីអ្នកនាំពាក្យរូបនេះ បានអះអាងថា នៅបណ្តាពន្ធនាគារខេត្តផ្សេងៗមានបញ្ហាប្រឈមមានគ្រប់កន្លែង តែពន្ធនាគារនេះខេត្តសៀមរាប បានរៀបចំបានល្អជាងគេ ផ្អែកលើគោលការណ៍ និងមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងស្តង់ដារអប្បបរិមានៃពន្ធនាគារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post