header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាក Lexus GX470 បោះពួយយ៉ាងលឿនជ្រុលចង្កូតមកបុកនឹងបង្គោលនិមិត្តសញ្ញមិត្តិភាពកម្ពុជា-អាមេរិក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីព្រឹកព្រលឹម ចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយវិថីសហព័ន្ធរុស្ស៊ី ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តម៉ាក Lexus GX470 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 05 2.2976 បើកបរដោយជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីកើតមកលិច បោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុកនឹងបង្គោលនិមិត្តសញ្ញាមិត្តភាពកម្ពុជាអាមេរិក បណ្ដាលឲ្យបង្គោលនិមិត្តសញ្ញាកម្ពុជាអាមេរិក រងការខូចខាត។ ចំណែករថយន្តក៏បានរងកាខូចខាតមួយកំណាត់ផ្នែកខាងមុខ សំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងរួចរាល់ និងយករថយន្ត បង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post