header ads

Sponsor

រិទ្ធី

លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប និងលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ិប បានជូនដំណឹងដល់កម្ពុជាថាយើងកំពុងតែអនុវត្តដំណើរការសម្រាប់ការដកហូតនូវការអនុគ្រោះអ្វីៗទាំងអស់លើកលែងតែសព្វាវុធ (Everything But Arms or EBA)។ ដោយគ្មានការកែលម្អច្បាស់លាស់និងជាភស្តុតាងជាក់ស្តែងនៅនឹងមូលដ្ឋាន ដំណើរការនេះនឹងនាំទៅរកការព្យួរនៃការអនុគ្រោះពាណិជ្ជកម្មដែលពួកគេទទួលបាននាពេលបច្ចុប្បន្ន។ ដំណើរការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ។ យោងតាមហ្វេសប៊ុក របស់លោក មុត ចន្ថា អតីតនាយខុទ្ទកាល័យលោក កឹម សុខា។

មិនមែនតែប្រទេសកម្ពុជាទេ ដែលសហភាពអឺរ៉ុប កំពុងអនុវត្តដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិករបស់សមាគមអាស៊ានផងដែរ។

យោងតាមការបកប្រែពីភាសាអង់គ្លេសក្រៅផ្លូវការ៖ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប និយាយថា៖ នៅប្រទេសកម្ពុជា នៅពេលជាមួយគ្នា យើងកំពុងឃើញការអភិវឌ្ឍប្រកបដោយបញ្ហាខ្លាំង ដោយគ្មានការកែលម្អគួរឲ្យទុកចិត្តនៅនឹងកន្លែង។ បេសកកម្មកាលពីពេលថ្មីរបស់សហភាពអឺរ៉ុបមកកាន់ប្រទេសនេះបានបង្ហាញអំពីការរំលោភធ្ងន់ធ្ងរនិងជាប្រព័ន្ធ ឧទាហរណ៍ សេរីភាពខាងការបញ្ចេញមតិ សិទ្ធិការងារ និងសេរីភាពខាងសមាគម។

បញ្ហានេះកើតឡើងនៅពីលើបញ្ហានានាដែលមានជាយូរមកហើយដែលទាក់ទិនទៅនឹងសិទ្ធិរបស់កម្មករ និងការ        ដណ្តើមយកដី។ បញ្ហា​អភិវឌ្ឍន៍​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ នៅតែ​ជា​បញ្ហាដែល​គ្មាន​សញ្ញា​ច្បាស់លាស់​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាពប្រសើរឡើង​ឡើយ​។

ស្នងការពាណិជ្ជកម្មសហភាព​អឺរ៉ុប​ បានបញ្ជាក់​ដូច្នេះ​ថា​៖ ​យើង​នឹង​បន្ត​ឆ្ពោះទៅ​នៃ​ដំណើរការ​អនុគ្រោះ​ពន្ធ​នេះ​។ 

​គួររំលឹកថា នៅ​ឆ្នាំ​២០១៧​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ជាង ៥,៧​ពាន់​លាន​ដុ​លា្ល​រអាម​រិ​ក ដោយទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​។ បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេ កម្ពុជា​ត្រូវ​បង់ពន្ធ​ជាង​៥០០​លាន​ដុល្លារ​ចូល​ទីផ្សារ​អឺរ៉ុប​។

ប្រភព៖ https://ec.europa.eu/…/malmstr…/blog/myanmar-and-cambodia_en

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post